អន្តរជាតិ
នយោបាយអន្តរជាតិ
ចិន ដាក់ដំណើរការ «តុលាការកាត់ក្តីតាមប្រព័ន្ធអនឡាញ»
× រដ្ឋាភិបាលក្រុងប៉េកាំង កាលពីខែមុន បានបើកដំណើរជាផ្លូវនូវតុលាការ ដែលមានជំនាញ និងទទួលបន្ទុករឿងក្តីដែលពាក់ព័ន្ធជម្លោះពាក់ព័ទ្ធបញ្ហាអនឡាញ ហើយការដោះស្រាយវិវាទក៏ធ្វើឡើងតាមប្រព័ន្ធអនឡាញដូចគ្នា។ ការដំណើរតុលាការនេះ ធ្វើឡើងដើម្បីឲ្យឆ្លើយតបទៅនឹងវិវាទដែលកំពុងតែកើតឡើងតាមប្រព័ន្ធអនឡាញ ជាពិសេសវិវាទពាណិជ្ជកម្មតាមអនឡាញតែម្តង។
មិនត្រឹមតែមានឈ្មោះជាតុលាការផ្តោតលើបញ្ហាអនឡាញប៉ុណ្ណោះនោះទេ អង្គភាពយុត្តិធម៌ចិន ដែលទើបតែបើកឲ្យមាននេះ ក៏នឹងអនុវត្តការងាររបស់ខ្លួនតាមអនឡាញដែរ ពោលគឺការដំណើរជំនុំជម្រះរឿងក្តី ក៏ត្រូវធ្វើឡើងតាមប្រព័ន្ធអនឡាញ ឬអ៊ិនធើណែតដែរ។
បើយោងតាមភ្នាក់ងារព័ត៌មានចិន Xinhua តុលាការអនឡាញ មានយុត្តាធិការក្នុងការជំនុំជម្រះលើរឿងក្តីដូចជាវិវាទដែលពាក់ព័ន្ធនឹងការទិញអនឡាញ សេវាកម្ចីតិចតួចតាមអនឡាញ កម្មសិទិ្ធបញ្ញា បរិហារកេរ្តី៍តាមអនឡាញ និងវិវាទនៃការប្រើប្រាស់ឈ្មោះ Domain ជាដើម។
តាមប្រភពព័ត៌មានដដែលនោះ ទាំងដើមចោទ និងចុងចោទ អាចដាក់ពាក្យបណ្តឹង និងបង់ការចំណាយលើរឿងក្តី តាមរយៈគេហទំព័ររបស់តុលាការបាន។ ជាងនេះទៅទៀតនោះ តុលាការ នឹងជំនុំជម្រះរឿងក្តី តាមរយៈប្រព័ន្ធអនឡាញ ដោយភាគីពាក់ព័ន្ធ អាចចូលសវនការបានទាំងពួកគេនៅផ្ទះរៀងខ្លួន៕
© រក្សាសិទ្ធិដោយ thmeythmey.com