ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សាលា ACE គ្រោងទទួលមនុស្ស២ពាន់នាក់ រត់ប្រណាំងដើម្បីបរិស្ថាន
19, Aug 2017 ,
4:42 pm
រូបភាព
លោក ម៉ៅ ស្រេង នាយកសាលា ACE
×
ដោយ:
លាង ដឺលុច (Leang Delux)
មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាលដែលគេស្គាល់ជាទូទៅថាជាសាលា ACE បានប្រកាសរៀបចំពិធីរត់ប្រណាំងដើម្បីបរិស្ថាននៅថ្ងៃទី៣ខែកញ្ញាខាងមុខនេះនៅពហុកីឡដ្ឋានអូឡាំពិក។ អ្នករៀបចំរំពឹងថា មានមនុស្សប្រមាណ២០០០នាក់ដែលនឹងចូលរួមក្នុងព្រឹត្តិការណ៍នេះ។ អ្នកចង់ចូលរួមត្រូវទិញសំបុត្រមួយតម្លៃ២ម៉ឺនរៀលដោយទទួលបានអាវយឺត និងឱកាសចាប់យករង្វាន់។
លោក ម៉ៅ ស្រេង នាយកសាលា ACE បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗនៅថ្ងៃទី១៩ខែសីហានេះថា ការរត់ប្រណាំងនៅឆ្នាំទី២ដែលរៀបចំដោយសាលា ACE នេះនឹងត្រូវផ្តោតទៅលើការថែររក្សាបរិស្ថាន។ លោកបន្តទៀតថា មន្ត្រីជាន់ខ្ពស់នៃក្រសួងបរិស្ថាន និងក្រសួងអប់រំនឹងចូលរួមក្នុងព្រឹត្តិការណ៍រត់ប្រណាំងនៅថ្ងៃទី៣ខែកញ្ញានេះដែរ។
ហេតុអ្វីការព្រឹត្តិការណ៍សប្បុរសធម៌ត្រូវរៀបចំក្រោមប្រធានបទបរិស្ថាន? នាយកសាលា ACE លោក ម៉ៅ ស្រេង បញ្ជាក់យ៉ាងដូច្នេះ៖«យើងយល់ឃើញថា មានពលរដ្ឋជាច្រើនដែលមានចំណេះដឹងផ្នែកបរិស្ថាននៅមានកម្រិតនៅឡើយ។ បរិស្ថានសំខាន់ណាស់សម្រាប់ជីវិតមនុស្សយើង»។ លោក ម៉ៅ ស្រេង បន្តទៀតថា៖«មន្ត្រីនៃក្រសួងបរិស្ថានគ្រោងនឹងចែករំលែកចំណេះដឹងផ្នែកបរិស្ថាននេះនៅក្នុងព្រឹត្តិការណ៍នោះ ដែលយើងរំពឹងថា នឹងទទួលបានអ្នកចូលរួមប្រមាណ២០០០នាក់»។
បើតាមការអះអាងរបស់នាយកសាលាភាសាអង់គ្លេស ACE ដដែល ថវិកាដែលទទួលបានពីព្រឹត្តិការណ៍នឹងត្រូវយកទៅទិញធុងសំរាមដែលបែងចែកសំរាម ហើយត្រូវចែកទៅតាមបណ្តាសាលារៀននៅក្នុងរាជធានី និងខេត្តផ្សេងៗ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
បរិស្ថាន
ACE
Mao Sreng
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
5 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម