ជាតិ
មន្ត្រីរាជការ​ទាំងអស់ នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​៥​ម៉ឺន​រៀល សម្រាប់​បុណ្យ​ភ្ជុំបិណ្ឌ
20, Aug 2017 , 10:02 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋាភិបាល បានប្រកាស​ផ្តល់ប្រាក់​ឧបត្ថម្ភ​៥​ម៉ឺន​រៀល ជូន​ដល់​មន្ត្រីរាជការ​ស៊ីវិល​ទាំងអស់ ដើម្បី​លើកទឹកចិត្ត​ក្នុងឱកាស​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៩​ដល់​ថ្ងៃទី​២១ ខែកញ្ញា​ខាងមុខនេះ​។


   

​រដ្ឋាភិបាល បានចេញ​អនុក្រឹត្យ​កាលពី​ថ្ងៃទី​១៨ ខែសីហា ផ្តល់ប្រាក់​ឧបត្ថម្ភ​ជូន​មន្ត្រីរាជការ​ស៊ីវិល​ទាំងអស់ ដោយ​ម្នាក់ៗ​នឹង​ទទួលបាន​ទឹកប្រាក់​ចំនួន​៥​ម៉ឺន​រៀល​។  
​បើតាម​អនុក្រឹត្យ​ខាងលើ ថវិកា​៥​ម៉ឺន​រៀល នឹងត្រូវ​បើក​ឲ្យ​ដល់ដៃ​មន្ត្រីរាជការ​យ៉ាងយូរបំផុត​ត្រឹម​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៧ ដោយ​ក្នុងនោះ រដ្ឋមន្ត្រី​គ្រប់​ក្រសួង និង​ប្រធាន​គ្រប់​ស្ថាប័ន​ទាំងអស់ ជា​អ្នក​អនុវត្តន៍​អនុក្រឹត្យ​នេះ​៕      


Tag:
 ភ្ជុំបិណ្ឌ​
  ​ប្រាក់ឧបត្ថម្ភ​
© រក្សាសិទ្ធិដោយ thmeythmey.com