ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចូរប្រយ័ត្ន! ញ៉ាំជាតិកាហ្វេអ៊ីនច្រើនអាចបណ្តាលឲ្យបែកសាច់ដុំបាន
× តាមការសិក្សាថ្មីមួយបានបង្ហាញថា ការញ៉ាំជាតិកាហ្វេអ៊ីនពីកម្រិតតិចតួចទៅមធ្យមគឺមានសុវត្ថិភាព ប៉ុន្តែបើសិនជាញ៉ាំច្រើនពេក អាចនឹងផ្តល់ផលរំខានគ្រោះថ្នាក់ដល់សុខភាពបាន ក្នុងនោះក៏មានការបែកសាច់ដុំ ឬហៅថា Rhabdomyolysis ដែរ។
Rhabdomyolysis គឺជាជំងឺដ៏ធ្ងន់ធ្ងរមួយដែលមានន័យថា សរសៃសាច់ដុំមានការខូចខាតច្រើន ហើយហូរចូលទៅក្នុងចរន្តឈាមរហូតដល់ធ្វើឲ្យខ្សោយតម្រងនោម និងបញ្ហាសុខភាពផ្សេងៗទៀត។
មូលហេតុញឹកញាប់នៃជំងឺនេះមានដូចជា ការប៉ះទង្គិច ការបង្ករោគ ការញ៉ាំថ្នាំច្រើនជ្រុល គ្រេចសាច់ដុំ និងពស់ ឬសត្វល្អិតដែលមានពឹសខាំ ឬចឹក។ លើសពីនេះទៅទៀត មានសេចក្តីរាយកាយច្រើនណាស់នៃករណីជំងឺ Rhabdomyolysis ដែលជាប់ទាក់ទងនឹងការញ៉ាំជាតិកាហ្វេអ៊ីនច្រើនៗ ទោះបីជារឿងនេះជាករណីដែលកម្រទាក់ទងគ្នាក៏ដោយ។
ជាក់ស្តែកមានករណីមួយបានឲ្យដឹងថា ស្ត្រីម្នាក់បានក្អួត ចង្អោ និងមានទឹកនោមខាប់ក្រោយពីគាត់បានញ៉ាំកាហ្វេមួយលីត្រ ដែលមានជាតិកាហ្វេអ៊ីនប្រមាណ ៥៦៥មីលីក្រាម។ សំណាងដែរ នាងបានធូរស្រាលមកវិញក្រោយពីព្យាបាលដោយប្រើថ្នាំ និងបង្គ្រប់ជាតិទឹកក្នុងខ្លួន។
អ្វីដែលសំខាន់នោះគឺថា នេះគឺជាកម្រិតជាតិកាហ្វេអ៊ីនដែលខ្ពស់ដែលត្រូវបានញ៉ាំក្នុងរយៈពេលមួយខ្លី ជាពិសេសបុគ្គលខាងលើនោះមិនធ្លាប់ញ៉ាំបែបនេះពីមុនឡើយ។
ដើម្បីបន្ថយការប្រឈមនឹងជំងឺ Rhabdomyolysis យកល្អគួរតែកាត់បន្ថយការញ៉ាំជាតិកាហ្វេអ៊ីនមកត្រឹម ២៥០មីលីក្រាមក្នុងមួយថ្ងៃបានហើយបើសិនជាអ្នកមិនធ្លាប់ញ៉ាំច្រើនៗពីមុនទេនោះ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com