ពីនេះ ពីនោះ
រវាងពាក្យ «ត្បិត» និង «ដ្បិត» ប្រើក្នុងន័យខុសគ្នាដូចម្តេច?
× សាធារណជនភាគច្រើនមិនបានដឹងពីអត្ថន័យ នៃពាក្យ «ត្បិត» និង «ដ្បិត» ទាំងនេះ ថា ពាក្យណាមួយប្រើក្នុងន័យមួយណាឡើយ។ ក្នុងវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ពីអត្ថន័យខុសគ្នា នៃពាក្យទាំងពីរនេះយ៉ាងដូច្នេះថា៖
ទី១) ពាក្យ «ត្បិត» មានន័យថា ជាពាក្យបរិវារសម្រាប់និយាយផ្សំនឹងពាក្យរឹតទៅជា «រឹតត្បិត» គឺប្រិតខ្លាំង, ក្បិតក្បៀតពេក។ ឧទាហរណ៍៖ កុំបណ្តែតបណ្តោយពេក, ត្រូវរឹតត្បិតបន្តិចទៅ, ត្រូវចាយប្រាក់រឹត្បិតបន្តិចកុំកញ្ជះកញ្ជាយពេក។
ទី២) ពាក្យ «ដ្បិត» មានន័យថា ដ្បិតថា គឺព្រោះថា, ដ្បិតតែ គឺព្រោះតែ, ដ្បិតអ្វី? គឺព្រោះអ្វី?....៕
© រក្សាសិទ្ធិដោយ thmeythmey.com