ពីនេះ ពីនោះ
អ្នកដើរ​សមុទ្រ​ប្រើ​មាត្រដ្ឋាន បូ​ហ្វ័​រ ដើម្បី​វាស់​ល្បឿន​ខ្យល់​
23, Aug 2017 , 8:58 am        
រូបភាព
ដោយ: ថ្មីៗ
​ដើម្បី​វាស់​ល្បឿន​ខ្យល់ ពួក​អ្នកដើរ​សមុទ្រ​ប្រើ​មាត្រដ្ឋាន បូ​ហ្វ័​រ​(echelle de Beaufort)​ដែល​បង្កើតឡើង​នៅ​ឆ្នាំ​១៨០៥ ដោយ​អ្នក​ជលធារវិទ្យា​(hydrographe)​អៀក​ឡង់​ឈ្មោះ​ហ្វ្រ​ង់​ស៊ី បូ​ហ្វ័​រ​(Francis Beaufort)​។ ចាប់ពី​ឆ្នាំ​១៩៤៦​មក គេ​ប្រើ​មាត្រដ្ឋាន​នេះ​នៅ​ទូទាំង​ពិភពលោក​។​


​ការ​វាស់​ល្បឿន​ខ្យល់​៖
​កម្លាំង​ពី​០​ដល់​១ គឺ ១​ដល់​១១​គម​/​ម៉ ៖​ខ្យល់ជំនោរ​ស្រាល​។​
​កម្លាំង​ពី​២​ដល់​៣ គឺ ១២​ដល់​១៩​គម​/​ម៉ ៖​ខ្យល់ជំនោរ​តិច​។​
​កម្លាំង​ពី​៤​ដល់​៥ គឺ ២០​ដល់​៣៨​គម​/​ម៉ ៖​ខ្យល់ជំនោរ​ល្មម​។​
​កម្លាំង​ពី​៦​ដល់​៧ គឺ ៣៩​ដល់​៦១​គម​/​ម៉ ៖​រំហើយ​ខ្លាំង​។​
​កម្លាំង​ពី​៨​ដល់​៩ គឺ ៦២​ដល់​៨៨​គម​/​ម៉ ៖​ខ្យល់​ខ្លាំង​។​
​កម្លាំង​ពី​១០​ដល់​១២ គឺ ៨៩​ដល់​១១៧​គម​/​ម៉ ៖​ព្យុះ ។​
​បើ​លើសពី​១១៨​គម​/​ម៉ ៖​ព្យុះ​ស​ង្ឈ​រា​។​
 
(​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ​ទទួលបាន​សិទ្ធិ​ដកស្រង់ និង​ផ្សព្វផ្សាយ​បន្ត​ពី​អង្គការ​ស៊ី​ប៉ា​។
​អត្ថ​ប​បទ​ខាងលើ​ត្រូវបាន​ដកស្រង់​ចេញពី​សៀវភៅ​ដែលមាន​ចំណងជើង​ថា​៖ គ្រោះមហន្តរាយ ធម្មជាតិ​។
​សូម​ចូលរួម​ជួយ​ជាវ​សៀវភៅ​ដែល​បោះពុម្ព​ដោយ​អង្គការ​ស៊ី​ប៉ា​។
​អង្គការ​ស៊ី​ប៉ា គឺជា​អង្គ​ការជួយ​ជំរុញ​ការអាន​យ៉ាងខ្លាំង​ក្លា​នៅក្នុង​ប្រទេស​កម្ពុជា​)​។​





© រក្សាសិទ្ធិដោយ thmeythmey.com