ជាតិ
សេដ្ឋកិច្ច
ក្រសួងទេសចរណ៍​ស្នើ​ឲ្យ​ទប់ស្កាត់​ការ​នាំចូល​វត្ថុ​អនុស្សាវរីយ ខណៈ​ទេសចរ​ចំណាយ​២០​ភាគរយ​លើ​ផលិតផល​នេះ​
23, Aug 2017 , 9:06 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ លោក ទិ​ត ចន្ថា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បាន​ឲ្យ​ដឹងថា ភ្ញៀវទេសចរ​អន្តរជាតិ​បាន​ចំណាយ​លើ​ការទិញ​វត្ថុ​អនុ​ស្សាវ​រី​ចំនួន​ប្រហែល ២០​ភាគរយ​នៃ​ការចំណាយ​សរុប​ក្នុងកំឡុងពេល​ស្នាក់នៅ​កម្ពុជា​។ លោក​បន្ថែមថា ក្រសួងទេសចរណ៍​បាន​មើលឃើញ​ពី​តម្រូវ​ការផលិត​វត្ថុ​អនុស្សាវរីយ​ក្នុងស្រុក​ច្រើន​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ ប៉ុន្តែ​ជាមួយគ្នានេះ​ក្រសួង​ក៏​ស្នើ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​សិក្សា​ទប់ស្កាត់​ការហូរចូល​វត្ថុ​ទាំងនោះ​ពី​បរទេស ដែល​បានក្លាយ​បន្លំ​ជាមួយ​ផលិតផល​ក្នុងស្រុក​។​



​ទន្ទឹមនឹងនេះ លោក ទិ​ត ចន្ថា ស្នើ​ឲ្យ​អ្នក​ផលិត​វត្ថុ​អនុស្សាវរីយ​ពិសេស​លើ​ប្រភេទ​ត្បូងថ្ម​មានតម្លៃ ត្រូវ​ធានា​គុណភាព និង​មានការ​បញ្ជាក់​ត្រឹមត្រូវ ដើម្បី​ធ្វើ​ឲ្យ​ភ្ញៀវ​បរទេស​ទុកចិត្ត និង​ងាយស្រួល​នាំ​ចេញទៅ​ប្រទេស​របស់​ពួកគេ​។ បើតាម លោក ទិ​ត ចន្ថា ដែល​បាន​ថ្លែង​នៅក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​រវាង​អ្នក​ផលិត និង​អ្នកផ្គត់ផ្គង់​ផលិតផល​ខ្មែរ កាលពី​ថ្ងៃទី​១៧​ខែសីហា ភ្ញៀវទេសចរ​បរទេស​ក្នុង​ម្នាក់​ចាយប្រាក់​ចំនួន ៧០០​ដុល្លារ ក្នុង​រយៈពេល​ស្នាក់​ជា​មធ្យម ៦​ថ្ងៃ​កន្លះ​នៅ​កម្ពុជា ហើយ​ក្នុងនោះ ២០​ភាគរយ​ត្រូវ​ចំណាយ​លើ​វត្ថុ​អនុស្សាវរីយ​។

​សូម​ស្ដាប់​ប្រសាសន៍ លោក ទិ​ត ចន្ថា ខាងក្រោម​នេះ​៖





Tag:
 វត្ថុ​អនុស្សាវរីយ​
  ទិ​ត ចន្ថា​
© រក្សាសិទ្ធិដោយ thmeythmey.com