ជាតិ
សង្គមជាតិ
កម្មការិនី អាចឈប់ ៣ ខែ ដោយមានប្រាក់ខែ ១២០ ភាគរយពេលលំហែមាតុភាព
23, Aug 2017 , 9:38 am        
រូបភាព
ដោយ: ថ្មីៗ


ចាប់ពីពេលនេះតទៅ កម្មការិនី នឹងអាចឈប់សម្រាករយៈពេល ៣ ខែ ដោយទទួលបានប្រាប់បៀវត្ស ១២០ ភាគរយ ក្នុងអំឡុងពេលឈប់សម្រាកលំហែមាតុភាព។ នេះជាការប្រកាសរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងពេលជួបជាមួយក្រុមកម្មករក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងភ្នំពេញ នៅថ្ងៃទី ២៣ ខែសីហា។

សម្តេច ហ៊ុន  សែន អះអាងថា  រឿងលំហែមាតុភាពនេះ ត្រូវតែអនុវ​ត្តឲ្យខាងតែបាន។ ប្រមុខរដ្ឋាភិបាល ក៏ស្នើឲ្យភាគីរោងចក្រយោគយល់ដល់កម្មការិនីដែលមានផ្ទៃពោះ អាចឈប់សម្រាក ដើម្បីទៅមន្ទីរពេទ្យតាមដានសុខភាពមាតា និងទារក។ 

© រក្សាសិទ្ធិដោយ thmeythmey.com