ជាតិ
រដ្ឋាភិបាល លែង​ឲ្យ​កម្មករ​បង់ប្រាក់​របប​សន្តិសុខ​សង្គម​ផ្នែក​សុខភាព​ចាប់ពី​ឆ្នាំ​២០១៨
23, Aug 2017 , 10:02 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ប្រមុខ​រដ្ឋាភិបាល សម្ដេច ហ៊ុន សែន បានប្រកាស​ឈប់​ឲ្យ​កម្មករ​បង់ប្រាក់​របប​សន្តិសុខ​សង្គម​ផ្នែក​សុខភាព​ទៀតហើយ​ចាប់ពី​ខែមករា​ឆ្នាំ​២០១៨ តទៅ ដោយ​ប្រាក់​នេះ​ថៅកែ​រោងចក្រ​ជា​អ្នក​បង់​ជំនួស​។



​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ នៅ​ថ្ងៃទី​២៣​ខែសីហា​នេះ សម្ដេច ហ៊ុន សែន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖«​មុននេះ​កម្មករ​-​កម្ម​ការ​នី​បង់ប្រាក់ ៥០​ភាគរយ​លើ​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព តែ​ចាប់ពី​ខែមករា​ឆ្នាំ​២០១៨​តទៅ​កម្មករ​ត្រូវ​ឈប់​បង់ប្រាក់​នេះ​ទៀតហើយ ជំនួស​មកវិញ​ម្ចាស់​រោងចក្រ​ត្រូវ​បង់​ជំនួស ដើម្បី​ឲ្យ​កម្មករ​ទទួលបាន​អត្ថប្រយោជន៍​ពី​ការព្យាបាល​»​។ បើតាម​សម្ដេច ហ៊ុន សែន កម្មករ​នឹង​ចំណេញ​ប្រាក់​ពី ៨០០០​រៀល ទៅ ១៣០០០​រៀល​ក្នុង​មួយខែ​ពី​ការអនុគ្រោះ​ថ្មី​នេះ​។ សម្ដេច​បញ្ជាក់ទៀតថា រដ្ឋាភិបាល​បាន​បន្ធូរ​បន្ថយពន្ធ​កាត់​ទុក​ដល់​បណ្ដា​រោងចក្រ​ដើម្បី​មានលទ្ធភាព​អនុវត្តតាម​ការ​នយោបាយ​ប្រកាស​ចេញ​នេះ​។​

​សូម​ស្ដាប់​ប្រសាសន៍ សម្ដេច ហ៊ុន សែន ខាងក្រោម​នេះ​៖





Tag:
 ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com