អត្ថបទពាណិជ្ជកម្ម
អ្នក​អភិវឌ្ឍ​បច្ចេកវិទ្យា​រាប់រយ​នាក់​ជួបជុំគ្នា​នៅ​សាកលវិទ្យាល័យ​ហ្សា​ម៉ាន់
11, Sep 2017 , 2:32 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖​កាលពីពេល​ថ្មីៗ​នេះ អ្នកជំនាញ​ផ្នែក​បច្ចេកវិទ្យា និង​សិស្ស​និស្សិត​ប្រមាណ​២០០​នាក់ បាន​ជួបជុំគ្នា​នៅ​សាកលវិទ្យាល័យ​ហ្សា​ម៉ាន់  នាឱកាស​សន្និបាត​ពាក់​កណ្ដាល​ឆ្នាំ​នៃ​អ្នកសរសេរ​កូដ ដែល​រៀបចំ​ដោយ​ក្រុម​អ្នកសរសេរ​កូដ​ខ្មែរ និង​សាកលវិទ្យាល័យ​ហ្សា​ម៉ាន់​។​

​នេះ​គឺជា​ការជួបជុំ​លើក​ទី​ពីរ និង​ជាការ​ជួបជុំ​ដ៏​ធំ​បំផុត​នៃ​អ្នក​អភិវឌ្ឍ​បច្ចេកវិទ្យា​មកពី​ទូទាំងប្រទេស ដើម្បី​ជជែក​ពិភាក្សា​ពី​ការអភិវឌ្ឍ​ចុងក្រោយ​នៃ​វិស័យ​បច្ចេកវិទ្យា​នៅ​កម្ពុជា ផ្សារភ្ជាប់​ទំនាក់ទំនង​រវាង​អ្នកចូលរួម និង​ចែករំលែក​ចំណេះដឹង​ឲ្យ​គ្នា​ទៅវិញទៅមក​។​



​វាគ្មិន​៥​នាក់​ត្រូវបាន​អញ្ជើញ​ឲ្យ​ផ្ដល់​មតិយោបល់​ក្នុង​កម្មវិធី​ជួបជុំ​នេះ​។ អ្នកចាត់ការ​រង​ក្រុមហ៊ុន Deloitte Cambodia លោក លី វ៉ាន់ឌី បានផ្ដល់​គំនិត​ស្ដីពី Application Secuirty ហើយ លោក Mike Gaertner នាយក​ប្រតិ​ប​ត្ត​ការ (COO) របស់​ក្រុមហ៊ុន Sabay ផ្ដល់​បទពិសោធ​ស្ដីពី Continuous Integration ។​

​លោក Kak Soky សម្របសម្រួល​ផ្នែក​ស្រាវជ្រាវ​នៃ NITPICT និយាយ​ពី Khmer Speech to Speech Translation ។ លោក Ly Channa មកពី BookMeBus បង្រៀន​ពី API ដ៏​មាន​ឥទ្ធិពល និង​វាគ្មិន​ចុងក្រោយ គឺ​លោក Vannak Moremi ដែលជា​និស្សិត​ហ្សា​ម៉ាន់ ដែល​ផ្ដល់​ការណែនាំ​ទាក់ទង​ការអភិវឌ្ឍ​វ៉េ​ប​ចុងក្រោយ​បំផុត​ជាមួយ ELM ។​



​លោក Vitou Phy អតីត​និស្សិត​នៃ​សាកលវិទ្យាល័យ​ហ្សា​ម៉ាន់ និង​ជា​អ្នករៀបចំ​កម្មវិធី​និយាយថា​៖ «​យើង​មាន​ទស្សន​វិ​ស័​ដើម្បី​អភិវឌ្ឍ​សហគមន៍​អ្នកសរសេរ​កូដ​ដំបូង​គេ​នៅ​កម្ពុជា​ឲ្យ​ក្លាយជា​កន្លែង​ដែល​គំនិត​ចម្រុះ​គ្នា និង​ការសហការ​ត្រូវបាន​ប្រកាន់យក​។ សន្និបាត​នេះ​ត្រូវបង្កើត​ក្នុង​គោលបំណង​នេះ ហើយ​វា​ក៏​ក្លាយជា​វេទិកា​សម្រាប់​អ្នក​អភិវឌ្ឍ​បច្ចេកវិទ្យា​ទាំងអស់​ក្នុង​រៀនសូត្រ ចែករំលែក និង​លើកទឹកចិត្ត​គ្នា​ដើម្បី​ដើម្បី​ផលិត​បច្ចេកវិទ្យា​ដែល​ល្អ និង​មាន​សុវត្ថិភាព​»​។​

​លោក Narundet Srong នាយក​បច្ចេកវិទ្យា (CTO) នៃ​ក្រុមហ៊ុន Spare Cambodia និយាយ​ដែរ​ថាស​ន្និបាត​អ្នកសរសេ​កូដ​ខ្មែរ ផ្ដល់ឱកាស​ដ៏​អស្ចារ្យ​ឲ្យ​យើង​ក្នុងការ​រៀនសូត្រ​ពី​អ្នកជំនាញ ហើយ​លោក​រៀនសូត្រ​បាន​យ៉ាងច្រើន​ពី​ព្រឹត្តិការណ៍​នេះ​។ លោក​គិតថា​វេទិកា​បែបនេះ​គួរតែបង្កើត​ឲ្យ​បាន​ច្រើន​ថែមទៀត​នៅ​កម្ពុជា​។​



​អ្នកសរសេរ​កូដ​កម្ពុ​ជា និង​សាកលវិទ្យាល័យ​ហ្សា​ម៉ាន់ មានការ​ប្ដេជ្ញាចិត្ត​ក្នុង​រៀបចំ​ព្រឹត្តិការណ៍​នេះ​ពីរដង​ជាប្រចាំ​ក្នុង​មួយឆ្នាំ​។ សម្រាប់​ព្រឹត្តិការណ៍​លើក​ក្រោយ សូម​តាមដាន​តាមរយៈ​គេហទំព័រ​ផ្លូវការ​របស់​សាកលវិទ្យាល័យ​ហ្សា​ម៉ាន់ ឬក៏​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​៕

(​អត្ថបទ​ពាណិជ្ជកម្ម​)



© រក្សាសិទ្ធិដោយ thmeythmey.com