ជាតិ
សម្ដេច ហ៊ុន សែន ៖ «​សមត្ថភាព​អ្នកវិភាគ មិនបាន​ស្មើ​កូនៗ​របស់ខ្ញុំ​ទេ​»
25, Sep 2017 , 11:18 am        
រូបភាព
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានស្នើ​ឲ្យ​អ្នកវិភាគ សិក្សា​ពី​រដ្ឋធម្មនុញ្ញ​ឲ្យ​បាន​ច្បា​ស់សិន មុននឹង​បកស្រាយ​អ្វីមួយ ទាក់ទង​ច្បាប់​ប្រទេស​កម្ពុជា ។ ថ្លែង​ក្នុង​ពិធី​បិទទ្វារ​ទឹក​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ អនុភាព 400MW ស្ថិតនៅលើ​ក្នុង​ខេត្តស្ទឹងត្រែង នា​ព្រឹក​ថ្ងៃទី​២៥ ខែកញ្ញា​នេះ សម្ដេច ហ៊ុន សែន បាន​និយាយថា អ្នកវិភាគ​មួយចំនួន កំពុង​បកស្រាយ​ច្បាប់ ដោយ​រំលោភ​លើ​សិទ្ធិ​ក្រុមប្រឹក្សាធម្មនុញ្ញ ហើយ​ពួកគេ​ខ្លះទៀត វិភាគ​ដោយ​មិនទាន់បាន​យល់ច្បាស់​ពីអ្វី​ទៅ ដែល​ហៅថា តួនាទី​របស់​នាយករ​ដ្ឋមន្ត្រី ដឹកនាំ​រដ្ឋាភិបាល និង​តួនាទី​រដ្ឋសភា​ផងដែរ​។



​និយាយ​ដល់​ចំណុច​នេះ លោកនាយក​រដ្ឋមន្ត្រី បាន​ថ្លែង​បែប​ចំអក​ដល់​អ្នកវិភាគ​វិញ​ថា « អស់លោក សមត្ថភាព​ប៉ុន​លោក មិនបាន​ស្មើនឹង​កូន​របស់ខ្ញុំ​ទេ​។ បណ្ឌិត​របស់​អស់លោក មិនបាន​ស្មើ​កូន​របស់ខ្ញុំ​ទេ ខ្ញុំ​សុំ​ប្រដៅ​។ អស់លោក​ពូកែ​ហើយ តែ​លោក​មិនមាន​បណ្ឌិត​ខាង​យោធា​ទេ ខុសគ្នា​កន្លែង​នេះ​…​។ កុំ​មកលេង​ជាមួយ ហ៊ុន សែន ដែលជា​ឪពុក​នោះ លេង​ត្រឹមតែ​កូន​ខ្ញុំ រើស​ទៅ​កូនប្រុស​៣​នាក់ រើស​មួយណា​ក៏បាន​ដែរ ខ្លួន​លេង​តទល់​ទៅជា​មួយ​កូនប្រុស​របស់ខ្ញុំ​»​។​

​សូម​ស្ដាប់​សំឡេង​៖


 



Tag:
 ហ៊ុន សែន​
 ​ អ្នកវិភាគ
© រក្សាសិទ្ធិដោយ thmeythmey.com