កីឡាអន្តរជាតិ
អន្តរជាតិ
Neymar រកប្រាក់បានជាង ៣ លានដុល្លារក្នុង១ខែនៅ PSG
×
យោងតាមទស្សនាវដ្តីអាល្លឺម៉ង់ Der Spiegel ខ្សែប្រយុទ្ធឆ្នើម Neymar អាចរកប្រាក់ចំណូលបានជាង ៣.៦០ លានដុល្លារក្នុងមួយខែនៅ Paris Saint-Germain ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP។
Neymar បានផ្លាស់ពី Barcelona ទៅកាន់ក្លិបអ្នកមានក្នុងលីកកំពូលបារាំង Paris Saint-Germain ក្នុងតម្លៃកំណត់ត្រាពិភពលោក ២៦៥ លានដុល្លារកាលពីដើមរដូវកាលកន្លងទៅ។ ការផ្ទេរក្នុងតម្លៃមហាសាលនេះ បានធ្វើឲ្យអតីតសមាជិកក្រុម Santos វ័យ២៥ឆ្នាំរូបនេះ អាចរកប្រាក់ចំណូលបាន ៤៤ លានដុល្លារក្នុងមួយឆ្នាំ និង ៣.៦៦៣.៣១៨ លានដុល្លារ ក្នុង១ខែ។
យ៉ាងណាក៏ដោយ Der Spiegel បានអះអាងថា Neymar អាចរកបានជាង ៦៤លានដុល្លារក្នុង១ឆ្នាំ នៅ Barcelona កាលពីរដូវកាលមុនពោលគឺច្រើនជាង Lionel Messi ដល់ទៅ ១០ លានដុល្លារឯណោះ។
លើសពីនេះទៀតរូបគេក៏ត្រូវបានចាត់ទុកថាជាកីឡាករល្អបំផុតនិងមានប្រាក់ចំណូលខ្ពស់មួយរូប ដូចទៅនឹងខ្សែប្រយុទ្ធរបស់ Real Madrid កីឡាករ Cristiano Ronaldo ផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com