អត្ថបទពាណិជ្ជកម្ម
កម្រាលព្រំ​សប្បុរសធម៌ ដើម្បី​មន្ទីរពេទ្យ​គន្ធបុប្ផា នៅ​សកល​វិទ្យាល័យ​ន័​រ​តុ​ន​
25, Sep 2017 , 3:08 pm        
រូបភាព
​ចាប់ពី​ថ្ងៃទី​២៧ ដល់​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៧ សាកលវិទ្យាល័យ​ន័​រ​តុ​ន សហការ​ជាមួយ “​គ្រួសារ​តារា​កម្ពុជា​” នឹង​រៀបចំ​ព្រឹត្តិការណ៍ “​កម្រាលព្រំ​សប្បុរសធម៌​ដើម្បី​មន្ទីរពេទ្យ​គន្ធបុប្ផា​” ក្នុង​គោលបំណង​រៃអង្គាស​ថវិកា ជូន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​។ នេះ​ក៏​ជា​ឱកាស​មួយ​ជូន​ដល់​មហាជន​អាច​ចូលរួម​កម្សាន្ត​សប្បាយ ជាមួយនឹង​ទស្សនីយភាព​ដែល​សម្ដែង​ដោយ​ក្រុម​សិល្បៈករ​-​សិល្បៈការ​នី​ល្បីៗ​ក្នុងប្រទេស​។

​ក្នុង​ព្រឹត្តិការណ៍​នេះ​ផងដែរ ក៏មាន​ការតាំងពិព័រណ៍​ស្នាដៃ​និស្សិត​គ្រប់ផ្នែក​គ្រប់​ជំនាញ ជាពិសេស​នឹងមាន​កម្ម​វិធី​សម្អាត​មាត់​ធ្មេញ​ដោយ​សាស្ត្រាចារ្យ និង​និស្សិត​ផ្នែក​ទន្តសាស្ត្រ នៅ​បន្ទប់​ទន្តសាស្ត្រ​នៃ​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ដែលមាន​បំពាក់​ឧបករណ៍​ថ្មី​ទំនើប ព្រមទាំង​ការដាក់​បង្ហាញ​នូវ​គម្រោង​ផ្នែក​ស្ថាបត្យកម្ម សំណង់​ស៊ីវិល កុំព្យូទ័រ អេ​ឡិច​ត្រូ​និ​ច និង​ផ្នែក​វិទ្យាសាស្ត្រ​សង្គម​ផងដែរ​។​



​ជាមួយគ្នានេះដែរ ដើម្បី​ចូលរួម​អបអរ​ការដាក់បញ្ចូល​ប្រាសាទសំបូរព្រៃគុក​ទៅក្នុង​បញ្ជី​បេ​តិក​ភ័​ណ្ឌ​វប្បធម៌​ពិភពលោក​យើង​នឹងមាន​ការចែក​សៀវភៅ​ប្រវត្តិ​ប្រាសាទសំបូរព្រៃគុក​ទៅកាន់​សាធារណៈជន​។​

​ការតាំងពិព័រណ៍​នេះ​នឹង​បើកសម្ពោធ​ជូន​សាធារណៈជន​ចូលរួម​ទស្សនា​ដោយ​សេរី នៅ​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៧​។​



​នេះ​ជា​លើក​ទី​២​ហើយ ដែល​សាកលវិទ្យាល័យ​ន័​រ​តុ​ន និង​គ្រួសារ​តារា​កម្ពុជា បានរៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើង ដើម្បី​រៃអង្គាស​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ដោយ​សង្ឃឹមថា​ប្អូនៗ​សិស្ស និស្សិត អាណាព្យាបាល អតីត​និស្សិត និង​សាធារណៈជន​ទាំងអស់ នឹង​អញ្ជើញ​ចូលរួម ទស្សនា កម្សាន្ត​សប្បាយ និង​ជួយ​ចែករំលែក​នូវ​ក្តី​ស្រលាញ់​ទៅកាន់​កុមារ​កំពុង​ទទួល​ការជួយ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា តាមរយៈ​កម្មវិធី​នេះ​ឲ្យ​បាន​ច្រើន​កុះករ​។​







( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com