ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
សេវាកម្មប៉ះកង់ឡាន កូវអាគុយឡាន ដល់កន្លែង ២៤ម៉ោង
25, Sep 2017 ,
6:59 pm
រូបភាព
×
ដោយ:
ភ្នំពេញ៖ លោក ចូវ សៀវជា បានប្រកបរបរប៉ះកង់ឡាន កូវអាគុយឡានដល់ទីកន្លែងពេញ២៤ម៉ោង រយៈពេលជាង១ឆ្នាំហើយ។ ជារបរកម្រមួយ។ បើទោះនៅភ្នំពេញមានយានដ្ឋានជួសជុលរថយន្តច្រើន ពិតមែន ប៉ុន្តែលោក ចូវ សៀវជា នៅតែអាចទទួលបាអតិថិជន ពី៤នាក់ ទៅ៥នាក់ ក្នុងមួយថ្ងៃ។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក សៀវជា បញ្ជាក់ថា លោកបង្កើតរបរនេះ ដោយសារតែមើលឃើញថា អ្នកមានរថយន្តជិះភាគច្រើន មិនសូវចេះជួសជុល នៅពេលរថយន្តរបស់ខ្លួនបែកកង់ ឬពេលអាគុយរថយន្តមានបញ្ហាជាដើម។
សូមអញ្ជើញអានបទសម្ភាស រវាងលោក មឿន ឌីណា អ្នកកាសែតនៃសារព័ត៌មានអេឡិចត្រូនិកថ្មីៗ និងលោក ចូវ សៀវ ជា ម្ចាស់សេវាកម្មប៉ះកង់ឡាន កូវអាគុយឡានដូចតទៅ៖
លោក មឿន ឌីណា៖ លោក ចូវ សៀវជា បានចាប់ផ្ដើមបង្កើតអាជីវកម្មមួយប្រភេទនៅឆ្នាំពាក់កណ្តាលឆ្នាំ២០១៦ ជាប្រភេទសេវាកម្មប៉ះកង់ឡាន កូវអាគុយឡានដល់ទីកន្លែង។ មកដល់ពេលនេះ គឺជាង១ឆ្នាំហើយ។ ជាសំណួរដំបូង ខ្ញុំបាទចង់ឲ្យ លោក ចូវ សៀវជា បញ្ជាក់ប្រាប់អ្នកនិយមអានសារព័ត៌មានថ្មីៗ ពីមូលហេតុ និងគំនិតនៃការបង្កើតអាជីវកម្មរបស់លោកកាលពីពេលនោះ?
លោក ចូវ សៀវជា៖ បាទពីដំបូងខ្ញុំមើលឃើញថាអ្នកណាៗក៏ជិះឡានដែរ ពួកគាត់មានឡានជិះពិតមែន ប៉ុន្តែភាគច្រើនមិនសូវចេះធ្វើទេ ដូចជានារីៗអីចឹង ចេះជិះឡានមែន តែដល់ពេលឡានខូច ឬក៏ឡានបែកកង់ ពួកគាត់មិនដឹងជួសជុលដោយរបៀបណានោះទេ ។ ជួនកាលអស់អាគុយឡានពិបាកធ្វើ ហើយកន្លែងជួសជុលឡាននៅឆ្ងាយ។ អីចឹងហើយបានជាខ្ញុំបង្កើតសេវាកម្មនេះវាស្រួលតែម្ដង គឺពួកគាត់គ្រាន់តែហៅទូរស័ព្ទ និងប្រាប់ទីកន្លែងមក សេវាកម្មពួកយើងនេះ នឹងទៅដល់តែម្ដង គឺផ្ដល់ភាពងាយស្រួលដល់ពួកគាត់។
លោក មឿន ឌីណា៖ ក្រៅពីផ្តល់សេវាកម្មប៉ះកង់ឡាន កូវអាគុយឡាន ដល់ទីកន្លែង នៅក្រុងភ្នំពេញ តើសេវានេះ បានគ្របដណ្តប់ដល់ខេត្តណាខ្លះទៀតទេ?
លោក ចូវ សៀវជា៖ បច្ចុប្បន្ននេះ សេវាកម្មរបស់យើង មានពីរ គឺមួយនៅភ្នំពេញ និងមួយកន្លែងទៀតនៅខេត្តសៀមរាប។ សម្រាប់សេវាកម្មរបស់ខ្ញុំនៅភ្នំពេញបានទៅសព្វអស់ហើយ ពេលខ្លះសេវាកម្មនេះ បានទៅដល់ស្រុកគៀនស្វាយ ខេត្តកណ្ដាល និងព្រែកលាភទៀតផង ក្នុងនោះ ក៏ធ្លាប់បានទៅដល់ខេត្តកំពង់ស្ពឺដែរ។
តាមពិតទៅខ្ញុំចង់ពង្រីកឲ្យបានច្រើននៅភ្នំពេញ ប៉ុន្តែតាមខ្ញុំវិភាគមើលទៅ ប្រហែលជាអាចបង្កើតបន្ថែមមួយ ឬពីរទៀតប៉ុណ្ណោះ ដោយសារតែអតិថិជនរបស់ខ្ញុំ នៅពេលនេះ នៅមានកម្រិតនៅឡើយ។ ក្នុងករណីនេះមានច្រើនទៅថ្ងៃមុខ ខ្ញុំនឹងអាចដាក់បន្ថែមទៅតាមហ្នឹងដែរ។ ប៉ុន្តែនៅខាងមុខនេះ ខ្ញុំចង់បើកហ្គារ៉ាសជួសជុលឡាន និងលក់កង់ឡានផងដែរ។ មានន័យថា យើងមិនត្រឹមតែមានសេវាកម្មចល័តទេ ក៏មាននៅនឹងកន្លែងជាក់លាក់មួយផងដែរ។
លោក មឿន ឌីណា៖ លោក ចូវ សៀវជា អាចប្រាប់បានទេ ថាជាមធ្យមលោកអាចទទួលបានអតិថិជនប៉ុន្មាននាក់ ក្នុងមួយថ្ងៃ? ហើយគិតថ្លៃផ្តល់សេវានេះ ក្នុងតម្លៃប៉ុន្មានក្នុងមួយលើក?
លោក ចូវ សៀវជា៖ បាទមុខរបរនេះ ដូចជាមិនសូវទៀងដែរ។ ថ្ងៃខ្លះក៏បានច្រើន ថ្ងៃខ្លះក៏បានតិច ប៉ុន្តែគិតជាមធ្យម យើងមានអតិថិជន ពី៤ ទៅ៥នាក់ដែរ ក្នុងមួយថ្ងៃ។ ចំពោះតម្លៃវិញ ខ្ញុំបានកំណត់ទៅតាមពេលវេលា។ តម្លៃទី១ គឺគិតពីម៉ោង៦ព្រឹក ដល់ម៉ោង៦ល្ងាច យើងគិតតម្លៃ២ម៉ឺន៨ពាន់រៀល។ ប៉ះកង់ឡានក៏តម្លៃប៉ុណ្ណឹង ប្ដូរអាគុយក៏តម្លៃប៉ុណ្ណឹងដែរ។ ចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង១១យប់ យើងគិត ៣ម៉ឺន ៥ពាន់រៀល ហើយពេលយប់ជ្រៅ គឺចាប់ពីម៉ោង១១យប់ ដល់ម៉ោង៦ព្រឹក យើងគិតថ្លៃ ៦ម៉ឺនរៀល។ នៅពេលយប់ជ្រៅអីចឹង អតិថិជនភាគច្រើនចេញមកពីក្លិប និងខារ៉ាអូខេ។
លោក មឿន ឌីណា៖ នៅភ្នំពេញលោកមានតែជាងជួសជុលតែម្នាក់ទេ ប៉ុន្តែនៅឯខេត្តសៀមរាបឯណោះវិញ លោកបញ្ជាក់ថាមានជាងដល់ទៅ២នាក់។ ហេតុអ្វីបានជានៅភ្នំពេញដែលសម្បូរយានយន្ត បែរជាមានជាងតែម្នាក់ទៅវិញ? តើអាចផ្តល់សេវាកម្មទាន់ពេលវេលាដល់អតិថិជនទេ?
លោក ចូវ សៀវជា៖ បានជាខ្ញុំដាក់ជាងជួសជុលតែម្នាក់នៅភ្នំពេញ ពីព្រោះនៅភ្នំពេញមានហ្គារ៉ាសច្រើន និងនៅគ្រប់កន្លែង។ ចំណែកនៅខេត្តសៀមរាបវិញ ខ្ញុំដាក់ជាងពីរនាក់ ពីព្រោះនៅទីនោះ មិនសូវមានហ្គារ៉ាស ដូចនៅភ្នំពេញទេ ហើយអ្នកជិះឡាននៅតាមខេត្តមួយចំនួន ពេលឡានមានបញ្ហាមិនដឹងថាធ្វើយ៉ាងណា? ដូច្នេះហើយ ពេលពួកគាត់ជួបបញ្ហា អាចត្រូវការសេវាកម្មរបស់ខ្ញុំបាន។ ម្យ៉ាងទៀត ជាងជួសជុលអាចផ្លាស់ប្តូរគ្នាបាន នៅពេលម្នាក់ទៀត កំពុងតែជួសជុលឡានឲ្យអតិថិជន។ ការផ្តល់សេវាកម្មវិញ មិនទាន់មានបញ្ហាអ្វីទេ តាមដែលខ្ញុំធ្លាប់ជួបគឺគាត់អាចគ្រប់គ្រងយ៉ាងងាយស្រួល។
លោក មឿន ឌីណា៖ តើអតិថិជនអាចស្វែងរកសេវាកម្មរបស់លោកតាមរយៈណា?
លោក ចូវ សៀវជា៖ ភាគច្រើន ខ្ញុំផ្សព្វផ្សាយនៅតាមហ្វេសប៊ុក។ អាចឆែកមើលបានដែរ តាមឈ្មោះថា CF service Phnom Penh សេវាកម្មប៉ះកង់ឡាន កូវអាគុយឡាន។ ខ្ញុំក៏មានបិទស្ទីកឃើនៅតាមបង្គោលភ្លើង ឬនៅតាមជញ្ជាំងតាមទីសាធារណៈដែរ។ អីចឹងអតិថិជនងាយស្រួល នៅពេលឡានរបស់ពួកគាត់ មានបញ្ហាបែកកង់ឡាន ឬអាគុយឡាន៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ចូវ សៀវជា
ប៉ះកង់ឡាន
កូវអាគុយ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
9 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម