រថយន្ត
យុវជន​ម្នាក់​ខឹង​ខ្លាំង​នៅពេលដែល​ឮ​គេ​ហៅ​ម៉ាក​រថយន្ត​ល្បីៗ​នៅ​អាល្លឺម៉ង់​មិនត្រូវ​
25, Sep 2017 , 7:19 pm        
រូបភាព
ដោយ: ធីតា
​ឃ្លី​ប​វីដេអូ​មួយ​ដែល​ផ្សាយ​នៅលើ​គណនី Youtube ឈ្មោះ Speed Comparer កាលពី​ថ្ងៃទី​៥ ខែកញ្ញា មានការ​ទាក់ទាញ​យ៉ាងខ្លាំង​។ នៅក្នុង​ឃ្លី​ប​វីដេអូ យុវជន​អាល្លឺម៉ង់​ម្នាក់​សម្តែង​នូវ​ការខឹង​សម្បារ​យ៉ាងខ្លាំង ដោយសារតែ​មនុស្ស​ជាច្រើន ក្រៅពី​ជនជាតិ​អាល្លឺម៉ង់ ហៅ​ឈ្មោះ​រថយន្ត​ដែល​ផលិត​នៅ​ប្រទេស​អាល្លឺម៉ង់ មិនបាន​ត្រឹមត្រូវ​នោះឡើយ​។​



​យុវជន​ដែល​មិនបាន​បង្ហាញ​ឈ្មោះ បាន​ពន្យល់​ពី​របៀប​ហៅ​ឈ្មោះ​រថយន្ត​អាល្លឺម៉ង់​ឲ្យ​ត្រឹមត្រូវ​ផងដែរ ក្នុងនោះ​មានដូចជា​ដូចជា​រថយន្ត​ម៉ាក Audi, BMW, Mercedes-Benz, Porsche, Opel ឬ Volkswagen ជាដើម​។

​ចំពោះ BMW យុវជន​រូបនោះ បញ្ជាក់ថា ជនជាតិ​អាល្លឺម៉ង់ ហៅថា «BMV» Bayerische Motoren Werke (​ដោយ​ភាសា​អាល្លឺម៉ង់ បញ្ចេញ​សំឡេង​ថា វ៉េ V)​។ មុននឹង​បង្រៀន​ពី​របៀប​អាន Mercedes-Benz យុវជន​នោះ បាន​លើក​ប៊ីយែរ​ផឹក ហើយ​ថា ខ្លួន​ពិតជា​ឈឺចិត្ត​យ៉ាងខ្លាំង​៕

​សូម​ទស្សនា​ឃ្លី​ប​ដូចខាងក្រោម​៖




© រក្សាសិទ្ធិដោយ thmeythmey.com