រថយន្ត
អត្ថបទពាណិជ្ជកម្ម
ចំណុច​សំខាន់ៗ​នៅលើ​រថយន្ត​ដែល​អ្នក​មិនគួរ​មើលរំលង​មុនពេល​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​
26, Sep 2017 , 11:51 am        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ តើ​លោក​អ្នកមាន​គម្រោង​សម្រាប់ ដំណើរ​កំសាន្ត​នា​ថ្ងៃ​ចុង​សប្តាហ៍​ខាងមុខ​ដែរ​ឫ​ទេ​? ដើម្បី​បញ្ជៀ​សរាល់​បញ្ហា​ទាំងឡាយ ដែល​អាច​នឹង​កើតឡើង​ក្នុងពេល​ធ្វើដំណើរ​កំសាន្ត អ្នក​គួរតែ​នាំយក​រថយន្ត​របស់​អ្នក​ទៅធ្វើ​ការត្រួតពិនិត្យ​ជាមុនសិន មុននឹង​ចេញដំណើរ​កម្សាន្ត​ផ្លូវ​ឆ្ងាយ​។ តើ​មាន​ចំណុច​អ្វីខ្លះ​ដែល​អ្នក​គួរ​ត្រួតពិនិត្យ​មុនពេល​ដំណើរ​?

​ត្រួតពិនិត្យ​ភ្លើង​រថយន្ត​
​អ្វីដែល​ងាយស្រួល​បំផុត និង​ចាំបាច់​បំផុត​ដែល​អ្នក​គួរ​ពិនិត្យ​លើ​រថយន្ត​របស់​អ្នក​គឺ ប្រព័ន្ធ​ភ្លើង​បំភ្លឺ​របស់​រថយន្ត​។ អ្នក​ត្រូវតែ​ប្រាកដថា​ប្រព័ន្ធ​ភ្លើង​បំភ្លឺ​របស់​រថយន្ត​ទាំង​ខាងមុខ និង​ខាងក្រោយ​ដំណើរការ​ធម្មតា​ពេលដែល​អ្នកបើកបរ ពីព្រោះ​វា​មាន​សារៈសំខាន់​ណាស់​ជាពិសេស​នៅពេល​អ្នកធ្វើដំណើរ​កម្សាន្ត​ផ្លូវ​ឆ្ងាយ​ទៅ​ខេត្ត​នានា​ជាដើម​។​


 
​ត្រួតពិនិត្យ​សភាព​របស់​កង់​រថយន្ត​
​តើ​អ្នក​បាន​ត្រួតពិនិត្យ​សំបក​កង់​រថយន្ត​រប​ស់​អ្នក​ហើយ​រឺ​នៅ​? ទាំងនេះ​ជា​ចំណុច​ដែល​អ្នក​គួរតែ​ត្រួតពិនិត្យ​នៅលើ​កង់​រថយន្ត​មុនពេល​ចេញដំណើរ​៖ សម្ពាធ​ខ្យល់​កង់ សំនឹក​កង់ អាយុកាល​នៃ​កង់​រថយន្ត និង​សភាព​របស់​កង់​សា​គួរ​ផងដែរ​។ អ្នក​គួរ​ពិនិត្យ​សម្ពាធ​ខ្យល់​កង់​រថយន្ត​ជាប្រចាំ រួមជាមួយ​នឹង​ស្ថានភាព​របស់​កង់​ផងដែរ​។
​តើ​កង់​សា​គួរ​របស់​អ្នក​អាច​ប្រើប្រាស់​បានដែរ​រឺទេ​? តើ​នៅលើ​សំបក​កង់​រថយន្ត​អ្នកមាន​ស្នាម ឬ​រង​ការខូចខាត​ដែររឺទេ​? តើ​ក្រឡា​នៅលើ​សំបក​កង់​របស់​អ្នកមាន​សភាព​សឹក ឬ​ចាស់​ដែររឺទេ​? បើ​ដូច្នេះ តើ​អ្នក​គួរតែ​ប្ដូរ​សំបក​កង់​ថ្មី​រឺ​យ៉ាងណា​។ ហេតុនេះហើយ អ្នក​គួរតែ​យក​រថ​យ្ត​ទៅ​យានដ្ឋាន​ត្រួតពិនិត្យ​សំបក​ង់​មុនពេល​ធ្វើដំណើរ​កម្សាន្ត​។​


 
​ត្រួតពិនិត្យ​កម្រិត​ប្រេងម៉ាស៊ីន​ផ្សេងៗ​
​កម្រិត​ទឹក​និង​ប្រេងម៉ាស៊ីន​ផ្សេងៗ​នៅក្នុង​រថយន្ត​គួរតែ​ត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​ជៀសវាង​បញ្ហា​ផ្សេងៗ​ដែល​អាច​កើតមាន​នៅពេល​កំពុងបើក​បរ​ដូចជា កម្រិត​ប្រេងម៉ាស៊ីន ប្រេង​ចង្កូត ប្រេង​ប្រអប់លេខ ប្រេង​ហ្វ្រាំង ធុង​ទឹក ទឹក​លាង​កញ្ចក់​ខាងមុខ បូករួម​ទាំង​ខ្សែរ​ពាន​និង​ទុយោរ​ផងដែរ​។ អ្នក​គួរតែ​យក​រថយន្ត​ទៅ​យានដ្ឋាន ដើម្បី​ត្រួតពិនិត្យ​ទៅលើ​ចំណុច​ទាំងនេះ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ជៀសវាង​ហានិភ័យ​ផ្សេងៗ​។​

​ត្រួតពិនិត្យ​អាគុយ​
​ប្រសិនបើ​អាគុយ​រថយន្ត​របស់​អ្នកប្រើប្រាស់​រយៈពេល​យូរ​មកហើយ អ្នក​គួរ​ត្រួតពិនិត្យ​ឡើងវិញ​ជាមុនសិន​មុននឹង​ចេញដំណើរ​។ អ្នក​អាច​ពិនិត្យមើល​ស្នាម​ប្រេះ​ខូចខាត ឬ​ការ​ហៀរ​ទឹក​ចេញពី​អាគុយ ប្រសិនបើ ប្រទះឃើញ​កត្តា​ទាំងនេះ​អ្នក​គួរតែ​យក​រថយន្ត​ទៅ​យានដ្ឋាន ដើម្បី​ប្ដូរ​អាគុយ​ថ្មី​ជាបន្ទាន់​។​
 
​យ៉ាងណាមិញ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​រថយន្ត លោកអ្នក​អាចមក​កាន់​យាន​ដា្ធ​ន​ជួសជុល​រថយន្ត Ford ដែលមាន​ជាង​ជំនាញ​បច្ចេកទេស​ជាច្រើន ដែល​ទទួលបាន​ការបណ្ដុះ​បណ្ដាល​យ៉ាង​ត្រឹមត្រូវ និង​ស្ទាត់ជំនាញ ព្រមទាំង​មាន​ឧបករណ៍​ទំនើបៗ និង​សំបូរបែប​។ ដើម្បី​ផ្ដល់ជូន​នូវ​ភាពងាយស្រួល​ដល់​អតិថិ​ជន យានដ្ឋាន​របស់​យើង​មាន​បី​ទីតាំង​៖
- ទីតាំង​ទី​១ តាម​បណ្ដោយ​ផ្លូវ​មហាវិថី​ព្រះ​មុនីរ​ង្ស ក្បែរ​ស្ថានទូត​វៀតណាម​,
- ទីតាំង​ទី​២ តាម​បណ្ដោយ​ផ្លូវ​ទៅ​អាកាសយានដ្ឋាន​ភ្នំពេញ​ជិត​ស្ថានីយ៍​ប្រេង​តូ​តា​ល់
- ទីតាំង​ទី​៣ ខេត្តសៀមរាប ផ្លូវជាតិ​លេខ​៦​។

​អ្វីដែល​ពិសេស​ជាងនេះទៅទៀត យានដ្ឋាន​ជួសជុល​រថយន្ត Ford ក៏មាន​រថយន្ត​ជួសជុល​ចល័ត ២៤​ម៉ោង ជូន​ដល់​អតិថិជន​ផងដែរ​។​

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com