ជាតិ
សង្គមជាតិ
សពស្ថាបត្យករ វណ្ណ ម៉ូលីវណ្ណ នឹងបូជានៅ​រសៀល​ថ្ងៃអាទិត្យ
29, Sep 2017 , 1:33 pm        
រូបភាព
សៀមរាប៖​សព​របស់​ព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ នឹងត្រូវដង្ហែទៅបូជា នៅក្នុងវត្តឥន្ទ្រកោសី ស្ថិតនៅក្នុងភូមិទ្រាំង ឃុំស្លក្រាម ក្រុងសៀមរាប នៅរសៀល​ថ្ងៃអាទិត្យ ទី ០១ ខែតុលា ខាងមុខនេះ។ នេះតាម​គណៈកម្មការរៀបចំបុណ្យសពលោក​ព្រឹទ្ធា​ចារ្យ។



ក្រោយពីបូជារួច ធាតុរបស់ស្ថាបត្យករដ៏មានទេព​កោសល្យរូបនេះ នឹងត្រូវតម្កល់​នៅ​ក្នុង​ចេតិយ ដែលសាង​រួច​ហើយ​កាលពី​ចុង​ឆ្នាំ ២០១៦​។ ចេតិយ​នេះ យកលំនាំតាមរចនា​បថប្រាសាទ​បាគង​។

អាជ្ញាធរ​អប្សរា បានចេញ​សេចក្តី​ជូនដំណឹង​ ដោយអំពាវនាវ​ឲ្យ​មន្រ្តី បុគ្គលិក​របស់​អាជ្ញាធរ​អប្សរា ត្រូវ​ចូលរួម​ដង្ហែសពព្រឹទ្ធាចារ្យទៅ​បូជា​នៅរសៀល​ថ្ងៃអាទិត្យនោះឲ្យបាន​គ្រប់​គ្នា៕ 

Tag:
 វណ្ណ ម៉ូលីវណ្ណ
© រក្សាសិទ្ធិដោយ thmeythmey.com