អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
វៀតណាម សន្យា​ជាមួយ​បុ​ហ្គា​រី ដើម្បី​ធ្វើជា​ស្ពានមេត្រី​រវាង​បុល​ការី​-​អាស៊ាន
30, Sep 2017 , 7:39 pm        
រូបភាព
រូបភាព៖ VietnamNet
រូបភាព៖ VietnamNet
ដោយ:
 ​រដ្ឋាភិបាល​វៀតណាម សន្យា​ជាមួយនឹង​រដ្ឋាភិបាល​បុល​ការី​ថា​នឹង​ធ្វើជា​ស្ពាន​មា​ត្រី​ភាព​ក្នុងការ​គាំទ្រ​បុល​ការី និង​សហភាព​អឺរ៉ុប​ដើម្បី​ប​ង្កើ​ទំនាក់ទំនង​ឲ្យ​កាន់​ល្អ​ជាមួយនឹង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ដែល​ហៅ​កាត់​ថា​អាស៊ាន និង​សមាជិក​អាស៊ាន​ផងដែរ ។

 
​លោក​ប្រធានាធិបតី​វៀតណាម  Trần Đại Quang នា​ជំនួប​ជាមួយនឹង​អគ្គរដ្ឋទូត​បុល​ការី​ផុត​អាណត្តិ​ប្រចាំ​វៀតណាម លោក Ebgueni Stefanov Stoytchev នៅ​ថ្ងៃទី​២៨ កញ្ញា បាន​កោតសរសើរ​តំណាង​បុល​ការី រូបនេះ ថា​បាន​បំពេញ​តួនាទី​យ៉ាងសកម្ម​ក្នុង​ការកសាង​ទំនាក់ទំនង​ទ្វេភាគី​លើ​វិស័យ​ទាំង​នយោបាយ កិច្ចការ​ក្រៅប្រទេស សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការពារជាតិ​ជាដើម​។ នេះ​បើ​យោងតាម​សារព័ត៌មាន​វៀតណាម The Vietnam News ។ 
 
​ជាមួយគ្នានេះ ខណៈ​បុល​ការី ត្រៀម​ធ្វើជា​ប្រធាន​វិលជុំ​របស់​សហភាព​អឺរ៉ុប​នៅ​ដើមឆ្នាំ​២០១៨​ខាងមុខ​នោះ លោក​ប្រធានាធិបតី​វៀតណាម ក៏បាន​លើក​ពី​ជំហរ​គាំទ្រ​ដល់​បុល​ការី ក៏ដូចជា​សន្យា​បង្កើន​កិច្ចសហការ​ជាមួយនឹង​សហភាព​អឺរ៉ុប និង​ព​ន្លឿ​ន​ការចុះហត្ថលេខា និង​ផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​សហភាព​អឺរ៉ុប​-​វៀតណាម ។​
 
​ជាងនេះទៅទៀត​នោះ រដ្ឋាភិបាល​ក្រុង​ហាណូយ ក៏​សន្យា​ជា​ជួយ​ជំរុញ​កិច្ច​សហប្រតិបត្តិ​ល្អប្រសើរ​រវាង​បុល​ការី និង​អាស៊ាន និង​សមាជិក​របស់​អាស៊ាន​ផងដែរ ។​
 
​សូម​ជម្រាប​ផងដែរ​ថា សមាជិក​អាស៊ាន​ទាំងអស់​រួមមាន ព្រុយ​ណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា ហ្វីលីពីន សិង្ហ​បុរី ថៃ និង​វៀតណាម ។ សហភាព​អឺរ៉ុប បាន​ក្លាយជា​ដៃគូ​សន្ទនា​របស់​អាស៊ាន​នៅ​ឆ្នាំ​១៩៧៧ ៕ 
 
 

Tag:
 ​វៀតណាម​
 ​ប៊ុលហ្គារី​
  Trần Đại Quang
© រក្សាសិទ្ធិដោយ thmeythmey.com