ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
និស្សិត​ខ្មែរ​៥​នាក់ ច្នៃ​ឡាន​ធ្វើជា​តូប​កាហ្វេ បង្កើត​ការចាប់អារម្មណ៍​ខ្លាំង​ពី​អ្នកដំណើរ
02, Oct 2017 , 8:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ កន្លងមក​គេ​ឃើញ​អ្នកជំនួញ​មួយចំនួន បាន​យក​ទូ​កុង​ទឺ​នឺ​(container) ច្នៃ​ធ្វើជា​តូប ឬ​ហាង ប៉ុន្តែ​និស្សិត​ខ្មែរ​៥​នាក់ បែរជា​ចូល​ភាគហ៊ុន​គ្នា​ច្នៃ​ឡាន​កញ្ចាស់​មួយគ្រឿង ធ្វើជា​តូប​កាហ្វេ​ដែល​ទទួលបាន​ការចាប់​អារម្មណ៍​ខ្លាំង​ពី​អ្នកដំណើរ​។ តូប​កាហ្វេ​ច្នៃ​ពី​ឡាន​នេះ ស្ថិតនៅលើ​បណ្តោយ​ផ្លូវ​២៧១ ជិត​បណ្ណាគារ​សន្តិភាព​។​



​រថយន្ត​កញ្ចាស់​ពណ៌​ស​មួយគ្រឿង​ដែល​គ្មាន​កង់ គ្មាន​ម៉ាស៊ីន និង​មានតែ​សំបក ដែល​ស្ថិតនៅ​ផ្លូវ​២៧១​ជិត​បណ្ណាគារ​សន្តិភាព ជា​តូប​កាហ្វេ ដែល​ច្នៃ​ដោយ​និស្សិត​កម្ពុជា​មួយក្រុម​នាក់​។ តូប​កាហ្វេ​ច្នៃ​ពី​សំបក​ឡាន​នេះ ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង ហើយ​ញឹកញាប់​មាន​យុវជន​មក​ថតរូប​កម្សាន្ត​ទៀតផង​។  


    
​លោក ហាន វាសនា ភាគហ៊ុន​ម្នាក់​ក្នុងចំណោម​៥​នាក់ បាន​ប្រាប់​សារព័ត៌មាន thmeythmey.com ថា ក្រុម​របស់លោក បាន​ទិញ​សំបក​រថយន្ត​ចាស់​មួយគ្រឿង​ដែល ក្នុងតម្លៃ​៩០០​ដុល្លារ យកមក​ច្នៃ​ធ្វើជា​តូប​កាហ្វេ ដើម្បី​ធ្វើ​ឲ្យ​អ្នកដំណើរ​ចាប់អារម្មណ៍​។ លោកបាននិយាយថា​៖«​ខ្ញុំ​ច្នៃ​ឡាន​នេះ ដើម្បី​ទាក់ទាញ​ឲ្យ​អ្នកដំណើរ​ឈប់​មើល ពេល​គេ​ឈប់​មើល គេ​នឹង​ទិញ​កាហ្វេ​។ ម្យ៉ាង​ខ្ញុំ​ឃើញ​គេ​ច្នៃ​ទូ​កុង​ធើ​នឺ​ធ្វើជា​ហាង​ច្រើន​ដូច្នេះ ទើប​ខ្ញុំ​ច្នៃ​ឡាន​នេះ ធ្វើ​ឲ្យ​ប្លែក​ពី​គេ​ដើម្បី​ទាក់ទាញ​។ បើ​ធ្វើ​ដូច​គេ​ដដែល ខ្ញុំ​មិន​ធ្វើ​ទេ​»​។ បើតាម​លោក ហាន វាសនា អាជីវកម្ម​មួយ​នេះ បាន​ប្រើប្រាស់​ដើមទុន​អស់​ប្រមាណ​៤​ពាន់​ដុល្លារ​អាមេរិក​។  

​និស្សិត​វ័យ​២២​ឆ្នាំ  មកពី​ខេត្តព្រៃវែង​រូបនេះ បាន​បន្តថា អាជីវកម្ម​កាហ្វេ​របស់​លោក មិនមែន​គ្រាន់តែ​កែច្នៃ​ឡាន​ប៉ុណ្ណឹង​ទេ តែ​ក្រុម​លោក ក៏​ផ្តោត​សំខាន់​លើ​គុណភាព​កាហ្វេ​ដែរ​។ ដ្បិត​ជា​កាហ្វេ​លក់​លើ​ចិញ្ចើមផ្លូវ​ដូច​កាហ្វេ​ចល័ត​ដទៃ​មែន ប៉ុន្តែ​តម្លៃ​មិន​ចាញ់​កាហ្វេ​ដែលមាន Franchise ល្បីៗ ប៉ុន្មាន​ឡើយ​។    

​ជា​បន្ត​សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាស​រវាង លោក រ៉ឹ​ម ភា​រី អ្នកយកព័ត៌មាន​រប​ស់​សារព័ត៌មាន​អេឡិចត្រូនិក​thmeythmey.com ជាមួយ លោក ហាន វាសនា ដូចតទៅ​៖      

















Tag:
 ហាន វាសនា​
 ​ រថយន្ត​
 ​ កាហ្វេ​
© រក្សាសិទ្ធិដោយ thmeythmey.com