ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សុន ឆ័យ ជា​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​
05, Oct 2017 , 10:12 am        
រូបភាព
លោក សុន ឆ័យ ទទួល​បន្ទុក​ជាអ្នកនាំពាក្យបក្ស​សង្គ្រោះ​ជាតិ
លោក សុន ឆ័យ ទទួល​បន្ទុក​ជាអ្នកនាំពាក្យបក្ស​សង្គ្រោះ​ជាតិ
​ភ្នំពេញ​៖ ស្ថិតក្នុង​ស្ថានការណ៍​នាពេលនេះ រាល់​ព័ត៌មាន​ទាំងអស់ ដែល​ទាក់ទង​នឹង​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ត្រូវ​ឆ្លងកាត់​លោក សុន ឆ័យ​។ តំណាងរាស្ត្រ​និង​ជា​មន្ត្រីជាន់ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ ត្រូវបានតែងតាំង ជា​អ្នកនាំពាក្យ​គណបក្ស​។



​ការតែងតាំង​នេះ គឺ​ស្រប​ពេលដែល​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ពីររូប គឺ​លោក យឹម សុវណ្ណ និង​លោក យ៉ែម បុញ្ញឫទ្ធិ កំពុងតែ​នៅក្រៅ​ប្រទេស​។ «​ហ្នឹងហើយ យើង បានតែងតាំង​ឯកឧត្តម សុន ឆ័យ ជា​អ្នកនាំពាក្យ​ហើយ​។ រាល់​ព័ត៌មាន សូម​ទាក់ទង​ទៅ​គាត់​ចុះ​»​។ នេះ​ជាការ​អះអាង​របស់លោក ម៉ៅ មុន្នី​វណ្ណ តំណាងរាស្ត្រ​មួយរូប​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ នៅ​ព្រឹក​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២0១៧​។

​យ៉ាងណា លោក ម៉ៅ មុន្នី​វណ្ណ ពុំបាន​បញ្ជាក់​នោះទេ ថា​គណបក្ស​សង្គ្រោះ​ជាតិ តែងតាំង​លោក សុន ឆ័យ ជា​អ្នកនាំពាក្យ​អចិន្ត្រៃយ៍ ឬក៏​ប​ណ្ណោះ​អាសន្ន​។ បច្ចុប្បន្ន លោក សុន ឆ័យ មាន​តំណែង​ជា​អភិបាល​នៃ​ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​។ តំណែង​នេះ អាច​ចាត់ទុកថា ជា​ប្រធាន​នៃ​ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​។
​សារព័ត៌មាន​ថ្មីៗ ពុំ​អាច​សុំ​ការបញ្ជាក់​ផ្ទាល់​ពី​លោក សុន ឆ័យ នោះទេ ដោយសារតែ​ហៅ​ទូរ​សព្ទ​ចូល​ដែរ តែ​លោក មិនបាន​ទទួល​៕


Tag:
 CNRP
  សុន ឆ័យ​
  អ្នកនាំពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com