ជាតិ
សង្គមជាតិ
សម្តេច ហ៊ុន សែន ជួប សិស្សនិទ្ទេសA ទាំង៤២៤នាក់ នៅថ្ងៃទី១៤ ខែតុលា
× ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសនៅថ្ងៃទី២៧ ខែកញ្ញា ថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងជួបសិស្សជាប់និទ្ទេសA កាលពីប្រឡងបាក់ឌុបឆ្នាំនេះ នៅថ្ងៃទី១៤ ខែតុលា ខាងមុខ នាវិមានសន្តិភាព។
សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងជួបសំណះសំណាលជាមួយសិស្សនិទ្ទេសA ទាំង៤២៤នាក់ នៅថ្ងៃទី១៤ ខែតុលា ខាងមុខ។ នេះយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបញ្ជាក់បន្តថាអាណាព្យាបាលសិស្សនិទ្ទេសA ទាំងអស់ ក៏នឹងអញ្ញាតឲ្យចូលជួបនាយករដ្ឋមន្ត្រីកម្ពុជាដែរ។
សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំ២០១៧នេះ មានបេក្ខជនជាប់ប្រឡងជាប់ចំនួន ៦៣,៦៦៨នាក់ ស្មើនឹង ៦៣,៨៤ភាគរយ។ ក្នុងចំណោមសិស្សដែលប្រឡងជាប់មាន និទ្ទេសA សរុប ៤២៤នាក់ និទ្ទេសB ចំនួន២,៤៦៤នាក់ និទ្ទេសC ចំនួន៥ពាន់នាក់ និទ្ទេសD ចំនួន៩,១២៣នាក់ និងនិទ្ទេសE ៤៦,៦៥៧នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com