ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សង្គមជាតិ
ការនិយម សាងសង់ព្រះវិហារ បែរមុខទៅទឹសខាងកើត ពុំមែនជាបញ្ញត្តិរបស់ព្រះពុទ្ធទេ
07, Oct 2017 ,
10:39 pm
រូបភាព
×
ដោយ:
ភ្នំពេញៈ តើហេតុអ្វី បានជាពលរដ្ឋខ្មែរ ឬពុទ្ធសាសនិកជនខ្មែរ និយមសាងសង់ព្រះវិហារ ឬផ្ទះសម្បែងបែរមុខទៅទឹសខាងកើត? ហើយប្រសិនបើគេសាងសង់ព្រះវិហារបែរទៅលិច តើជាកំហុសឆ្គង ឬទេ?។រីឯសម្តេចព្រះសង្ឃរាជជួន ណាត មានព្រះរាជបន្ទូលថា ការសាងសង់ព្រះវិហារបែរមុខទៅទឹសខាងណា មិនមែនជារឿងសំខាន់ ឯការសំខាន់ គឺស្ថិតនៅលើទីធ្លា សម្រាប់សាងសង់នោះ ហើយទំនៀមទម្លាប់នេះ ពុំមែនជាបញ្ញត្តិរបស់ព្រះពុទ្ធបរមគ្រូឡើយ។
តាមការសង្កេត គេអាចមើលឃើញថា ព្រះវិហារ នៃវត្តអារាមព្រះពុទ្ធសាសនាភាគច្រើនលើសលប់ គឺសាងសង់ បែរមុខទៅទឹសខាងកើត ប៉ុន្តែជាទូទៅគេមិនបានដឹងពីប្រវត្តិពិត និងច្បាស់លាស់ថា តើហេតុអ្វី បានជាប្រជាពលរដ្ឋខ្មែរ ឬពុទ្ធសាសនិកជនខ្មែរ និយមសាងសង់ព្រះវិហារ ឬផ្ទះសម្បែង បែរមុខទៅទឹសខាងកើតនោះទេ។ ជាទំនៀមទម្លាប់ ឬផ្នត់គំនិតខ្មែរ គេជឿថា ការសាងសង់ព្រះវិហារ ឬផ្ទះ សម្បើងបែរមុខទៅកើត គឺដើម្បីទទួលយករស្មី នៃព្រះអាទិត្យ ដែលជាប្រភព នៃភាពចម្រុងចម្រើន សុខដុម នៅក្នុងសង្គមជាតិ និងគ្រួសារ។
យោងតាមព្រះរាជបន្ទូលសម្តេចព្រះសង្ឃរាជជួន ណាត នៅក្នុងបទសម្ភាស នាទីអក្សរសាស្ត្រខ្មេរ ទសវត្សរ៍៦០ ការនិយមធ្វើផ្ទះ ឬសាងសង់ព្រះវិហារបែរមុខទៅទឹសខាងកើត គឺគ្រាន់តែធ្វើឡើងជាទម្លាប់ របស់ប្រជាពលរដ្ឋ ឬពុទ្ធសាសនិកជនខ្មែរប៉ុណ្ណោះ ពុំមែនជាបញ្ញត្តិរបស់ព្រះពុទ្ធបរមគ្រូឡើយ។
ព្រះអង្គមានបន្ទូលថា មិនមែនមានតែខ្មែរនោះទេ ដែលកាន់ព្រះពុទ្ធសាសនា ក្នុងនោះមានភូមា ឡាវ ថៃ និងស្រីលង្កា ឯការសាងសង់ព្រះវិហារ គឺអាស្រ័យទៅតាមការនិយម និងទឹសនៃប្រភពទឹក គឺមានន័យថា ប្រសិនបើអូរ ឬព្រែកនីទឹស ខាងលិចការសាងសង់ព្រះវិហារ ត្រូវបែរទៅតឹសខាងលិច ប្រសិនបើអូរ ឬព្រែកបែរទៅទឹសខាងជើង គឺការសាងសង់ព្រះវិហារ ក៏នឹងបែរមុខទៅរកទឹសខាងជើង ព្រោះតាមទម្លាប់ គឺនៅពីមុខព្រះ គេតម្រូវឲ្យមានស្រះទឹក មានអូរ ឬព្រែក ដើម្បីជាភាពត្រជាក់ត្រជុំ និងងាយស្រួលក្នុងការយកទឹកមក ប្រើប្រាស់ទឹកក្នុងវត្ត។
សម្តេចព្រះសង្ឃរាជ មានបន្ទូលបញ្ជាក់ថា មិនមែនមានតែព្រះវិហារទេ ដែលគេនិយមធ្វើបែរមុខទៅកើត សូម្បីតែផ្ទះ ឬរោងបុណ្យផ្សេងៗ ក៏និយមបែរមុខទៅកើតដែរ ហើយការនិយមបែបនេះ ដោយសារគេជឿលើកម្ពីរកុហក បែបអបិយជំនឿគ្មានហេតុផលថា បើកាលណា បុរសស្ត្រីណា ធ្វើរោងបុណ្យទទឹងថ្ងៃ នោះ អ្នកធ្វើបុណ្យមិនបានបុណ្យឡើយ ឯផ្ទះក៏ដូចគ្នា បើជមប្រុសស្រីណា ធ្វើផ្ទះបែរមុខទៅលិច រកស៊ីលក់ដូរមិនដាច់ ឬរកស៊ីមិនបានទេ ព្រោះខុសទម្លាប់ ធ្វើឲ្យអាប់រាសី។ គេជឿទៀតថា សូម្បីព្រះសម្មាសម្ពុទ្ធ ដែលត្រាស់ដឹងនោះ ក៏គឺដោយសារព្រះអង្គ បែរព្រះភក្ត្រទៅទឹសខាងកើតដែរ។
សម្តេចព្រះសង្ឃរាជមានបន្ទូលទៀតថា រឿងអ្នកលក់ដូរខ្លះ លក់មិនដាច់ មិនមែនដោយសារផ្ទះបែរមុខទៅលិចទេ គឺមកពីធ្វើផ្ទះបែរមុខខុសផ្លូវ ឧទាហរណ៍ថា ផ្លូវគេធ្វើកាត់ពីជើងទៅត្បូង ឯយើងធ្វើផ្ទះបែរគូទមករកផ្លូវ បែរមុខទៅរកស្រែ ព្រោះចង់បានមុខទៅកើត។ សម្តេចសួរថា បើសង់ផ្ទះបែបហ្នឹង តើមានអ្នកណាគេទៅទិញ? ព្រោះក្រោយផ្ទះ ដែលបែរមកផ្លូវពិបាកចូល ឯខាងមុខផ្ទះ ជាវាលស្រែក៏ពិបាកដើរ ហើយមិនព្រមឆ្ងល់ថា ហេតុអ្វី បែរមុខទៅកើតហើយ មៅតែលក់មិនដាច់ ចាញ់ចិន ដែលធ្វើផ្ទះបែរមុខទៅលិច?។ ចិនដែលធ្វើផ្ទះបែរមុខទៅលិច តែគេលក់ដូរដាច់ គឺដោសារគេធ្វើបែរមុខទៅរកផ្លូវ គេមិនប្រកាន់ថា បែរទៅកើត ឬលិចដូចខ្មែរយើងឡើយ។
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
3 ថ្ងៃ
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
4 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
6 ម៉ោង
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
2 ថ្ងៃ
«ភេរវកម្ម» មិនមែន «ភេវរកកម្ម» ឬ «ភារវកម្ម» ឡើយ
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម