ជាតិ
រថយន្ត
ចំណាយត្រឹមតែ៤០ដុល្លារ អតិថិជននឹងទទួលបានតម្រងខ្យល់រថយន្តថ្មីមួយពីក្រុមហ៊ុន Star Auto
× រថយន្ដដែលមិនធ្លាប់លាង ឬប្ដូរតម្រងខ្យល់ទាល់តែសោះ នោះភាពកខ្វក់នៃតម្រងខ្យល់ដែលពោរពេញទៅដោយធូលីដី អាចបង្កឲ្យរថយន្ដរបស់លោកអ្នកខ្សោយ និងធ្វើឲ្យខូចម៉ាស៊ីនតែម្ដង។ ដើម្បីចៀសវាងខូចម៉ាស៊ីន ការថេទាំ និងការត្រួតពិនិត្យញឹកញាប់ គឺជាដំណោះស្រាយមួយដ៏ល្អឥតខ្ចោះ។ អតិថិជន នឹងទទួលបានតម្រងខ្យល់រថយន្តថ្មីមួយ ដោយគ្រាន់តែចំណាយត្រឹម៤០ដុល្លារប៉ុណ្ណោះ ពីក្រុមហ៊ុន Star Auto Cambodia ជាក្រុមហ៊ុនទទួលសិទ្ធិផ្តាច់មុខ នាំចូល និងចែកចាយរថយន្ត Mercedes-Benz ប្រចាំប្រទេសកម្ពុជា មានទីតាំងនៅបណ្តោយផ្លូវ ៦០ ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
រោងជាងជួសជុលជួសជុល និងថែទាំរថយន្តរបស់ក្រុមហ៊ុន Star Auto Cambodia ត្រូវបានបង្កើតឡើងស្របទៅតាមស្តង់ដារសកលរបស់ក្រុមហ៊ុន Mercedes-Benz ដូចគ្នាទៅនឹងឯបរទេសតែម្តង។ នៅក្នុងរោងជាង មានបំពាក់នូវម៉ាស៊ីនកុំព្យូទ័រសម្រាប់ត្រួតពិនិត្យរថយន្ត ឧបករណ៍ជួសជុលដែលត្រូវបានតម្រូវដោយក្រុមហ៊ុន MB ការប្រើប្រាស់គ្រឿងបន្លាស់ថ្មីពិតប្រាកដរបស់ក្រុមហ៊ុន MB ព្រមទាំងមានអ្នកបច្ចេកទេសជាច្រើន ដែលទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវពីក្រុមហ៊ុន Mercedes-Benzដោយផ្ទាល់។ រោងជាងជួសជុល និងថែទាំរថយន្តរបស់ក្រុមហ៊ុន Star Auto Cambodia មិនមែនអាចជួសជុលបានតែប្រភេទរថយន្ត Mercedes-Benz នោះឡើយ ប៉ុន្តែអាចជួសជុលបានគ្រប់ប្រភេទរថយន្តទាំងអស់ទាំងផ្នែកមេកានិក ឬការខូចខាតដោយគ្រោះថ្នាក់ចរាចរណ៍តូច-ធំ ផ្សេងៗ។
សម្រាប់ព័ត៌មានបន្ថែម អតិថិជនអាចទាក់ទងទៅកាន់លេខទូរសព្ទ ០១១ ៧២៦ ៩៨៨ ឬ ០១៧ ២៣១ ៤៨៨ ឬ ០២៣ ២៣១ ៤៨៨ ៕
Tag:
ថែទាំ
រថយន្ត
Star Auto
Mercedes-Benz
© រក្សាសិទ្ធិដោយ thmeythmey.com