ជាតិ
នយោបាយជាតិ
EU ព្រួយបារម្ភចំពោះចំណាត់ការបច្ចុប្បន្នលើបក្សប្រឆាំង
× សហភាពអឺរ៉ុប (EU) តាមរយៈប្រតិភូរបស់ខ្លួនប្រចាំកម្ពុជា បានសំដែងការព្រួយបារម្ភចំពោះស្ថានភាពនយោបាយនៅកម្ពុជានាពេលបច្ចុប្បន្ននេះ។
នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយចុះថ្ងៃទី៩ ខែតុលា សហភាពអឺរ៉ុប បានស្នើសុំរដ្ឋាភិបាលកម្ពុជា ពិចារណាឲ្យបានច្បាស់នូវចំណាត់ការរបស់ខ្លួនលើបក្សប្រឆាំង។
EU បានលើកឡើងថា៖ «ចំណាត់ការរបស់អាជ្ញាធរកម្ពុជាដើម្បីស្វែងរកការរំលាយបក្សប្រឆាំងដ៏ចម្បង នាំឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង។ ការដកចេញពីឆាកនយោបាយដោយបង្ខំនូវបក្ស ដែលឈ្នះសំឡេងឆ្នោតជាង៤០ភាគរយនាការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាលពីពេលថ្មីៗកន្លងមកនេះ ប៉ះពាល់យ៉ាងខ្លាំងដល់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងធ្វើឲ្យបាត់បង់ការជឿទុកចិត្តនៃដំណើរការបោះឆ្នោត នាពេលបច្ចុប្បន្ន។
© រក្សាសិទ្ធិដោយ thmeythmey.com