កីឡាអន្តរជាតិ
អន្តរជាតិ
Ballon d'Or៖ Kane ជាប់បេក្ខភាពទាំង៣០នាក់ ខណៈកីឡាករ Real មានដល់ទៅ៧រូប
× ខ្សែប្រយុទ្ធ Harry Kane របស់ក្រុម Tottenham hotspur បានជាប់ក្នុងបញ្ជីបេក្ខភាពទាំង ៣០រូបចុងក្រោយលើកដំបូងក្នុងអាជីពដើម្បីដណ្តើមពានកីឡាករឆ្នើមលំដាប់ពិភពលោក Ballon d'Or ប្រចាំឆ្នាំ២០១៦៧នេះ។ តែអ្វីដែលអស់អស្ចារ្យជាងនេះនោះគឺមានសមាជិករបស់ក្រុម Real Madrid រហូតដល់ទៅ ៧រូបក៏ជាប់ក្នុងបញ្ចីនេះដែរ។
Kane ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស វ័យ២៤ឆ្នាំ អាចស៊ុតបញ្ចូលទីបាន ៤៣គ្រាប់ ក្នុងការបង្ហាញខ្លួន៣៧ប្រកួតសម្រាប់ក្លិប និងក្រុមជម្រើសជាតិ។ ការបង្ហាញខ្លួនយ៉ាងល្អនេះហើយទើបធ្វើឲ្យម្ចាស់ស្បែកជើងមាសនៅ Premier League ២រដូវកាលជាប់គ្នានេះជាប់ជាបេក្ខភាពទាំង៣០រូបដែលត្រូវបានជ្រើសរើសដោយទស្សនាវដ្តីបាល់ទាត់បារាំងសម្រាប់ពានរង្វាន់ដ៏មានកិត្យានុភាពនេះ។
ក្រៅពី Kane កីឡាករដែលបានជ្រើសរើសចេញពីក្របខណ្ឌលីកកំពូលអង់គ្លេសមានចំនួន៦រូបផ្សេងទៀត រួមមាន Eden Hazard, N'Golo Kante, David de Gea, Philippe Coutinho, Sadio Mane និង Kevin de Bruyne។
រីឯតារាឆ្នើម Cristiano Ronaldo និង Lionel Messi ដែលធ្លាប់ឈ្នះពាននេះច្រើនដងដូចគ្នាក៏ជាប់ក្នុងជម្រើសទាំង៣០នាក់នេះដែរ។
សម្រាប់ខ្សែបម្រើមុតស្រួច Ronaldo ដែលជួយឲ្យ Real Madrid ឈ្នះជើងឯក Champions League និងន La Liga រដូវកាលមុន និងជាម្ចាស់ពាន Ballon d'Or ឆ្នាំ២០១៦ ត្រូវបានគេមើលឃើញថាមានភាគរយច្រើនដែលអាចឈ្នះពានង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ២០១៧នេះទៀត។
លើសពីនេះ កីឡាកររបស់ក្រុមរហស្សនាមអធិរាជស រហូតដល់ទៅ ៦រូបផ្សេងទៀតលើកលែងតែ Gareth Bale បានជាប់ក្នុងបេក្ខភាពទាំង៣០នាក់ចុងក្រោយនេះដែរដូចជា Isco, Luka Modric, Marcelo, Sergio Ramos, Toni Kroos និង Karim Benzema។
ដោយឡែក សមាជិកថ្មីរបស់ក្រុម Paris St-Germain ២រូបគឺ Neymar និង Kylian Mbappe ក៏ជាប់ក្នុងបញ្ជីឈ្មោះនេះដែរ។
បេក្ខភាពចុងក្រោយដែលត្រូវបង្ហាញខ្លួនលើវេទិកាប្រជែងពាន Ballon d’Or រួមមាន៖
Pierre-Emerick Aubameyang (Borussia Dortmund and Gabon), Karim Benzema (Real Madrid and France), Leonardo Bonucci (AC Milan and Italy), Gianluigi Buffon (Juventus and Italy), Edinson Cavani (Paris St-Germain and Uruguay) Philippe Coutinho (Liverpool and Brazil), Kevin de Bruyne (Manchester City and Belgium), David de Gea (Manchester United and Spain), Paulo Dybala (Juventus and Argentina), Edin Dzeko (Roma and Bosnia-Herzegovina), Radamel Falcao (Monaco and Colombia), Antoine Griezmann (Atletico Madrid and France), Eden Hazard (Chelsea and Belgium), Mats Hummels (Bayern Munich and Germany), Isco (Real Madrid and Spain), Harry Kane (Tottenham and England), N'Golo Kante (Chelsea and France), Toni Kroos (Real Madrid and Germany), Robert Lewandowski (Bayern Munich and Poland), Sadio Mane (Liverpool and Senegal), Marcelo (Real Madrid and Brazil), Kylian Mbappe (Paris St-Germain and France), Dries Mertens (Napoli and Belgium), Lionel Messi (Barcelona and Argentina) Luka Modric (Real Madrid and Croatia), Neymar (Paris St-Germain and Brazil), Jan Oblak (Atletico Madrid and Slovenia), Sergio Ramos (Real Madrid and Spain), Cristiano Ronaldo (Real Madrid and Portugal), Luis Suarez (Barcelona and Uruguay) ៕
Tag:
បាល់ទាត់
Ballon d\'Or
Harry Kane
© រក្សាសិទ្ធិដោយ thmeythmey.com