ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
អត្តពលិកសូហ្វតិន្នីស១០១នាក់ប្រជែងគ្នាដណ្តើមពានរង្វាន់សម្តេច ស ខេង ប្រចាំឆ្នាំ២០១៧
14, Oct 2017 ,
4:39 pm
រូបភាព
×
ដោយ:
អត្តពលិកកីឡាសូហ្វតិន្នីសចំនួន១០១នាក់មកពី៧ក្លិប-សមាគម ត្រូវប្រជែងគ្នាដើម្បីដណ្តើមជើងឯកពានរង្វាន់សម្តេច ស ខេង ប្រចាំឆ្នាំ២០១៧ ចន្លោះពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា នៅមជ្ឈមណ្ឌលកីឡាសូហ្វតិន្នីសក្នុងពហុកីឡដ្ឋានជាតិ។ ការប្រកួតនេះ ជាការវាស់ស្ទង់សមត្ថភាពកីឡាករដែលត្រៀមចូលរួមប្រកួតជើងឯកអាស៊ីអាគ្នេយ៍នៅហ្វីលីពីននាខែវិច្ឆិកា ខាងមុខនេះ។
បើយោងតាមគ្រូបង្វឹកក្រុមជម្រើសជាតិកីឡាសូហ្វតិន្នីស លោក យី សារិន អត្តពលិកមកពី៧ក្លិប-សមាគមចំនួន១០១នាក់ត្រូវប្រជែងគ្នារយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ដើម្បីដណ្តើមជើងឯកប្រចាំពានរង្វាន់សម្តេច ស ខេង លើកទី៤។ ការប្រកួតនេះធ្វើឡើងនៅលើទីលាននៃមជ្ឈមណ្ឌលកីឡាសូហ្វតិន្នីស និងវាយកូនបាល់ក្នុងពហុកីឡដ្ឋានជាតិ។
លោកបន្ថែមទៀតថា អត្តពលិកទាំងនេះត្រូវប្រកួតប្រជែងគ្នាលើ៩ប្រភេទវិញ្ញាសាដោយបែងចែងជាពីរក្របខណ្ឌគឺក្របខណ្ឌក១ និងក២។ ពានរង្វាន់សម្តេច ស ខេង នៅឆ្នាំនេះមិនត្រឹមតែផ្តល់ឱកាសឲ្យកីឡាករតាមបណ្តាក្លិបសមាគមបានបញ្ចេញសមត្ថភាពនោះទេ តែជាការវាស់ស្ទង់សមត្ថភាពកីឡាករដែលត្រៀមចេញទៅប្រកួតជើងឯកក្របខណ្ឌអាស៊ាននៅហ្វីលីពីនផងដែរ។ ជើងឯកអាស៊ានដែលរៀបចំចន្លោះពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែវិច្ឆកា ឆ្នាំ២០១៧ កម្ពុជាគ្រោងបញ្ជូនកីឡាករចំនួន១៦នាក់ឲ្យចូលរួម។
ក្លិប-សមាគមទាំង៧ដែលចូលរួមពានរង្វាន់សម្តេច ស ខេង នៅឆ្នាំនេះរួមមាន សមាគមកីឡាក្រសួងមហាផ្ទៃ, ក្លិបអគ្គស្នងការនគរបាលជាតិ, កងយោធពលខេមរភូមិន្ទ, ខេត្តកណ្តាល, អង្គការមិត្តសម្លាញ់ និងរាជធានីភ្នំពេញ។ លោក យី សារិន បានគូសបញ្ជាក់ថា កីឡាករកីឡាការិនីចូលរួមឆ្នាំនេះមានការកើនឡើងទាំងចំនួន និងបច្ចេកទេសបើធៀបនឹងឆ្នាំមុនៗ។ តែយ៉ាងណា លោកមិនបានបញ្ជាក់លម្អិតពីចំនួនអ្នកចូលរួមកាលពីឆ្នាំមុននោះឡើយ។
សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាបានបង្កើតឡើងក្នុងអំឡុងឆ្នាំ២០១៤ បច្ចុប្បន្នកំពុងឈរលេខរៀងទី១០ក្នុងចំណាត់ថ្នាក់ពិភពលោក(World Ranking)ក្នុងចំណោម៤៥ប្រទេស។ អ្វីដែលគួរកត់សម្គាល់ក្នុងរយៈពេលជិត៣ឆ្នាំកន្លងមកនេះ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាទទួលបានជោគជ័យខ្លាំងលើឆាកអន្តរជាតិ តាមរយៈការឈ្នះមេដាយជាបន្តបន្ទាប់សម្រាប់ការចូលរួមប្រកួតនៅក្រៅប្រទេសរបស់ខ្លួន៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
សូហ្វតិន្នីស
ស ខេង
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
4 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម