ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
លោក ណយ ផាណា ជំរុញឲ្យខេត្តមានកីឡាកាយសម្ព័ន្ធបង្កើនការយកចិត្តទុកដាក់និងគាំទ្រ
15, Oct 2017 ,
8:09 am
រូបភាព
×
ដោយ:
អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា លោក ណយ ផាណា ជំរុញឲ្យបណ្តាខេត្តដែលមានប្រភេទកីឡាកាយសម្ព័ន្ធបង្កើនការយកចិត្តទុកដាក់ និងជួយគាំទ្រឧបត្ថម្ភបន្ថែមទៀត។ ការជំរុញបែបនេះ ក្នុងន័យចូលរួមចំណែកអភិវឌ្ឍន៍កីឡាកាយសម្ព័ន្ធឲ្យកាន់តែមានការរីកចម្រើន ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ជាក់ស្តែងកាលពីថ្ងៃទី៨ តុលា កន្លងទៅ សហព័ន្ធបានធ្វើតេស្តសមត្ថភាពកីឡាករ៣០នាក់មកពីខេត្តចំនួន៣ ដើម្បីចម្រាញ់យកកីឡាករមានសមត្ថភាពខ្ពស់សម្រាប់ត្រៀមការប្រកួតនេះផងដែរ។
ដើម្បីអភិវឌ្ឍន៍កីឡាកាយសម្ព័ន្ធឲ្យកាន់តែមានការរីកចម្រើនសម្រាប់ត្រៀមការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ជំរុញឲ្យបណ្តាខេត្តមានកីឡាកាយសម្ព័ន្ធបង្កើនការយកចិត្តទុកដាក់ និងឧបត្ថម្ភគាំទ្របន្ថែមលើអ្វីដែលកំពុងធ្វើនាពេលបច្ចុប្បន្ន។ ការជំរុញនេះ សំដៅលើខេត្តមួយចំនួនតូចតែប៉ុណ្ណោះ ព្រោះបច្ចុប្បន្នមានខេត្តមួយចំនួនធំទទួលបានការយកចិត្តទុកដាក់ និងឧបត្ថម្ភយ៉ាងពេញទំហឹងពីថ្នាក់ដឹកនាំខេត្ត។
អគ្គលេខាធិការរូបនេះបានលើកឡើងថា ការខ្វះខាតសម្ភារដែលបម្រើឲ្យការហ្វឹកហាត់របស់កីឡាករបានក្លាយជាបញ្ហាប្រឈមសម្រាប់ក្លិប-សមាគមនៅតាមបណ្តាខេត្តនាពេលបច្ចុប្បន្ន។ តែលោកជឿជាក់ថា បញ្ហានេះនឹងអាចដោះស្រាយក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ព្រោះបច្ចុប្បន្នលោកបាននិងកំពុងខិតខំស្វែងរកដៃគូសហការដើម្បីដោះស្រាយបញ្ហានេះ។
ក្រោមគម្រោងរបស់អង្គសាមគ្គីអូឡាំពិកអន្តរជាតិតាមរយៈគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាកាលពីថ្ងៃទី៨ ខែតុលា កន្លងទៅសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានរៀបចំកម្មវិធីប្រកួតតេស្តសមត្ថភាព ដើម្បីស្វែងរកកីឡាករកម្រិតមូលដ្ឋាន និងកីឡាករយុវជនថ្នាលសម្រាប់ត្រៀមការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។ ការប្រកួតតេស្តនេះ មានកីឡាករអាយុក្រោម១៥ឆ្នាំចំនួន៣០រូបមកពីខេត្តក្រចេះ តាកែវ និងកំពង់ឆ្នាំងចូលរួម។ យុវជនទាំងនេះ ប្រកួតប្រជែងលើ៦វិញ្ញាសារួមមាន កម្រាល សេះលោត របាស្រប សេះកង កង និងរបានឹង។
លោក ណយ ផាណា បានចាត់ទុកការតេស្តសមត្ថភាពនេះជាការប្រកួតមួយដ៏ល្អក្នុងការអភិវឌ្ឍសមត្ថភាពរបស់យុវជន។ លើសពីនេះវាកម្មវិធីមួយដែលបានផ្តស់ឱកាសឲ្យយុវជនមកពីតាមខេត្តបានបញ្ចេញសមត្ថភាព ដើម្បីស្វែងរកកំហុសមកអភិវឌ្ឍន៍ឲ្យកាន់តែរីកចម្រើនថែមទៀត។ បន្ថែមពីនេះ លោកនឹងស្នើឲ្យថ្នាក់ដឹកនាំសហព័ន្ធរៀបចំកម្មវិធីនេះឲ្យមានជារៀងរាល់ឆ្នាំ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
កាយសម្ព័ន្ធ
ណយ ផាណា
NOCC
IOC
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
17 ម៉ោង
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
2 ថ្ងៃ
សមត្ថកិច្ចខេត្តកែប ធ្វើកិច្ចសន្យាអាជីវករ២រូប ឱ្យឈប់ទារលុយពីភ្ញៀវទេសចរដែលអង្គុយតាមឆ្នេរ
5 ថ្ងៃ
«បុរាណ»និង«បូរាណ» មានអត្ថន័យដូចគ្នា
6 ថ្ងៃ
«ភេរវកម្ម» មិនមែន «ភេវរកកម្ម» ឬ «ភារវកម្ម» ឡើយ
4 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម