ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
ម្ចាស់យីហោបោកអ៊ុតទំនើប បន្តហក់ចូលក្នុងទីផ្សារកាហ្វេតម្លៃខ្ពស់
15, Oct 2017 ,
5:39 pm
រូបភាព
×
ដោយ:
ភ្នំពេញ៖ លោក ហែម ហេម៉ា ដែលជាម្ចាស់អាជីវកម្មយីហោបោកអ៊ុតទំនើប និងយក្សាបោកអ៊ុត កំពុងបន្តប្រឡូកចូលក្នុងអាជីវកម្មថ្មីមួយទៀត ដែលអាជីកម្មថ្មីនេះមានយីហោ យក្សាកាហ្វេ ។ បើទោះបីជា កាហ្វេម៉ាកល្បីៗ (ប្រេន) ពីបរទេសបានបើកដំណើរការជាហូរហែនៅកម្ពុជា តែលោក ហែម ហេម៉ា នៅតែមើលឃើញឱកាសដែលអាចឲ្យអាជីវកម្មថ្មីរបស់លោក ដំណើរការទៅជោគជ័យ។
ដើម្បីជ្រាបច្បាស់សូមអានបទសម្ភាសរវាងលោក ញ៉ុង ហេង នៃសារព័ត៌មានអេឡិចត្រូនិកថ្មីៗ និងលោក ហែម ហេម៉ា ដូចតទៅ៖
សំឡេង៖
លោក ញ៉ុង ហេង ៖
អាជីវកម្មបោកអ៊ុតរបស់លោកឃើញថាជោគជ័យ តែសម្រាប់អាជីវកម្មនោះលោកបានចូលទីផ្សារពីដំបូងៗ។ ដោយឡែកកាហ្វេគឺមានគេបើកច្រើនហើយ តើលោកឃើញឱកាសដូចម្ដេច?
លោក ហែម ហេម៉ា ៖
ខ្ញុំអត់មានអាជីពខាងកាហ្វេទេ ប៉ុន្តែបានជាខ្ញុំហក់ចូលទីផ្សារនេះព្រោះកាហ្វេជាបណ្ដុំនៃការជួបជុំគ្នា និងការផ្លាស់ប្ដូរចំណេះដឹងទៅវិញទៅមក។ ខ្ញុំមិនរំពឹងថានឹងប្រកួតប្រជែងជាមួយអ្នកណាទេ។ ខ្ញុំធ្វើនេះដើម្បីភាពរីករាយរបស់ខ្ញុំមិនមែនចង់ប្រជែងជាមួយអ្នកណាទេ។ ខ្ញុំមានយីហោរបស់ខ្ញុំ គឺបោកអ៊ុតទំនើប និងយក្សាបោកអ៊ុត ហើយម្ចាស់អាជីវកម្មដែលទិញសិទ្ធិអាជីវកម្មបោកអ៊ុតទាំងនោះ អាចមកជួបជុំគ្នា រួមទាំងមិត្តភក្តិរបស់ពួកគេទៀតចូលរាប់ពាន់នាក់ ដូច្នេះការបរាជ័យ គឺមានភាគរយតិចតួចណាស់។
លោក ញ៉ុង ហេង ៖
តើអាជីវកម្មកាហ្វេរបស់លោកមានលក្ខណៈពិសេសអ្វី បើប្រៀបជាមួយកាហ្វេផ្សេងទៀត?
លោក ហែម ហេម៉ា ៖
ហាងកាហ្វេនេះគឺដូចគេដូចឯង តែឈ្នោះរបស់វា យក្សាកាហ្វេ គឺជាភាពទាក់ទាញ។ ឈ្មោះចម្លែកដូចនេះ គឺធ្វើឲ្យអ្នកទាំងអស់គ្នារីករាយ ហើយងាយស្រួលចំណាំ។
លោក ញ៉ុង ហេង ៖
តើកាហ្វេលោកលក់សម្រាប់អ្នកជីវភាពកម្រិតណាដែរ?
លោក ហែម ហេម៉ា ៖
តម្លៃវាប្រហាក់ប្រហែលកាហ្វេប្រេនបរទេសដែរ។
លោក ញ៉ុង ហេង ៖
ដោយកាហ្វេបរទេសទាំងនោះល្បីស្រាប់ ហើយតម្លៃដូចគ្នា ដូចនេះតើអាជីវកម្មរបស់លោកអាចដំណើរការទៅបានទេ?
លោក ហែម ហេម៉ា ៖
ខ្ញុំថាមិនជាបញ្ហាអ្វីទេ ខ្មែរយើងតែងស្រលាញ់ផលិតផលខ្មែរ។ វត្ថុធាតុដើមរបស់យើង គឺនៅក្នុងស្រុកខ្លះ និងនាំចូលពីក្រៅខ្លះ។ អ្វីដែលសំខាន់ និងដែលធ្វើឲ្យកាហ្វេប្រេនបរទេសជោគជ័យ គឺកាតុបតែង រីឯហាងយើងក៏តុបតែងបែបទំនើបដូចគេដែរ។ សាខាទីមួយរបស់យើង ធ្វើអស់ប្រាក់ ១៥ម៉ឺនដុល្លារ ខណៈកាហ្វេប្រេនដែលនាំចូលមក ជួលកាលគេធ្វើអត់អស់ប្រាក់ដល់ម្លឹងផង។ ដ្បិតឈ្មោះកាហ្វេរបស់ខ្ញុំ មិនទាន់ល្បីដូចកាហ្វេប្រេន តែបច្ចេកទេសឆុងកាហ្វេជាដើមគឺដូចគ្នា។ ខ្ញុំជឿជាក់ថាវាទៅមុខ ព្រោះក្នុងពេលបើកសាកល្បងប៉ុន្មានថ្លៃមកនេះ ឃើញមានការគាំទ្រច្រើន ដែលមួយថ្ងៃប្រហែលជា២០០ ទៅ៣០០អតិថិជនឯណោះ។
លោក ញ៉ុង ហេង ៖
មានហាងកាហ្វេបើកច្រើន តែបិទទៅវិញក៏មិនតិចដែរ។ តើលោកមានការចាប់អារម្មណ៍ពីបញ្ហានេះទេ?
លោក ហែម ហេម៉ា ៖
ភាគច្រើនខ្ញុំអត់សិក្សាពីមូលហេតុដែលគេជោគជ័យទេ ប៉ុន្តែខ្ញុំសង្កេតមើលពីអ្នកដែលបិទ។ អ្នកបើកហើយបិទភាគច្រើន គឺមកពីពួកគេខ្វះទុនបម្រុង មួយទៀតពួកគេរំពឹងលើប្រាក់ចំណេញ ដូចជានៅពេលពួកគេទទួលប្រាក់ចំណេញតិចតួច មិនដូចការរំពឹងនោះ ពួកគេថាខ្លួនបរាជ័យ ហើយសម្រេចបិទទៅវិញ។
លោក ញ៉ុង ហេង ៖
ចុះរឿងគុណភាពវិញ អាចជាមូលហេតុ នៃការបរាជ័យទាំងនោះទេ?
លោក ហែម ហេម៉ា ៖
ខ្ញុំជឿជាក់ថា មិនមែនរឿងគុណភាពទេ ព្រោះគុណភាពយើងអាចធ្វើបានដូចគ្នា តែអ្វីដែលសំខាន់បំផុត គឺទំនុកចិត្តទៅលើម៉ាកយីហោ។ កាហ្វេម៉ាកយីហោល្បីៗ គឺគេស្មោះត្រង់នឹងអតិថិជន រហូតទៅដល់កន្លែងណា ក៏គេទទួលស្គាល់ថាមានរសជាតិឆ្ងាញ់។ ការពិតយើងអាចឆុងកាហ្វេដោយខ្លួនឯងឆ្ងាញ់ជាងផង តែគេអត់ឲ្យតម្លៃ ដែលនេះហើយគឺម៉ាកយីហោ ដែលអតិថិជនឃើញព្រមទទួលស្គាល់លើតម្លៃ និងគុណភាពរបស់កាហ្វេម៉ាកល្បីនោះ។
លោក ញ៉ុង ហេង ៖
តើយក្សាកាហ្វេរបស់លោក នឹងធ្វើឲ្យអតិថិជនទុកចិត្តលើម៉ាកយីហោរបស់ខ្លួនដូចម្ដេច?
លោក ហែម ហេម៉ា ៖
យក្សាកាហ្វេបានទំនុកចិត្តពីបោកអ៊ុតទំនើប និងយក្សាបោកអ៊ុត។ គេនឹងមានទំនុកចិត្តលើកាហ្វេរបស់ខ្ញុំ ដូចដែលធ្លាប់ទុកចិត្តលើអាជីវកម្មបោកអ៊ុតរបស់ខ្ញុំដែរ។
លោក ញ៉ុង ហេង ៖
តើលោកមើលឃើញទីផ្សារកាហ្វេនៅកម្ពុជាបច្ចុប្បន្ន និងអនាគត ដូចម្ដេចដែរ?
លោក ហែម ហេម៉ា ៖
ទីផ្សារកាហ្វេកម្ពុជាគឺល្អ ព្រោះបរទេសកាន់តែចូលមកច្រើន ហើយខ្មែរយើងពិសាកាហ្វេច្រើនឡើង រាប់តាំងពីសិស្សសាលា រហូតដល់មនុស្សចាស់។ ទីផ្សារកាហ្វេនៅតែមានសក្ដានុពលនៅកម្ពុជា ប៉ុន្តែអ្នកបើកអាជីវកម្មគួរប្រយ័ត្នប្រយែងខ្លះ កុំចេះតែប្រឡូកចូលទាំងមិនដឹងច្បាស់។
លោក ញ៉ុង ហេង ៖
តើអ្វីជាគម្រោងថ្ងៃមុខរបស់យក្សាកាហ្វេ?
លោក ហែម ហេម៉ា ៖
ខ្ញុំចង់លក់សិទ្ធិអាជីវកម្ម (ហ្វ្រេនឆាយ) របស់យក្សាកាហ្វេ បន្ទាប់ពីបានបើកសាខាពីរកន្លែងនៅភ្នំពេញ និងខេត្តសៀមរាប។ ហើយខ្ញុំចង់លក់ហ្វ្រេនឆាយ ទៅក្រៅប្រទេសផងដែរ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
កាហ្វេ
ហែម ហេម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
15 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
5 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម