អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក John Kerry រិះគន់​ប្រធានាធិបតី ត្រាំ អំពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​
15, Oct 2017 , 6:39 pm        
រូបភាព
ដោយ: VOA
​លោក​John Kerry អតីតរដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក​បាន​រិះគន់​យ៉ាងខ្លាំង​ដល់​ការសម្រេច​របស់​ប្រធានាធិបតី​ត្រាំ ដែល​មិន​ទទួលស្គាល់ថា ប្រទេស​អ៊ីរ៉ង់​បាន​អនុវត្ត​ទៅតាម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ដែល​បាន​ចុះហត្ថលេខា​ដោយ​មហាអំណាច​ទាំង​៦​នៅ​ឆ្នាំ​២០១៥​។​



​លោក Kerry បាន​ប្រសាសន៍ថា ការសម្រេច​នេះ​ជា​«​ការបោះបង់ចោល​នូវ​ការ ពិត​ដែល​គ្មាន​គិត​មុខក្រោយ មាន​ទំនោរ​បង្កើត​មោទនភាព​ខ្លួនឯង​និង​មនោ​គម​វិ​ជ្ជ‍ា​»​។ លោក Kerry ដែល​បាន​ចរចា​កិច្ចព្រមព្រៀង​នោះបាន​និយាយទៀតថា ប្រធានាធិបតី ត្រាំ បានធ្វើ​ឲ្យ​សមត្ថភាព​របស់​យើង​ចុះខ្សោយ ធ្វើ​ឲ្យ​បាត់បង់​សម្ព័ន្ធមិត្ត ផ្តល់​អំណាច​ដល់​ពួក​អ៊ីរ៉ង់​ប្រកាន់​នយោបាយ​តឹងរ៉ឹង ធ្វើ​ឲ្យ​មានការ​លំបាក​កាន់តែខ្លាំង​ឡើង​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រទេស​កូរ៉េខាងជើង ហើយនឹង​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ដោយ​ជំរុញ​យើង​ឲ្យ​ខិតជិត​ជម្លោះ​ខាង​យោធា​។​

​ប្រធានាធិបតី​អ៊ីរ៉ង់​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ដែល​ខ្លួន​បាន​ចុះហត្ថលេខា​ជាមួយ​មហាអំណាច​ទាំង​៦​នៅ​ឆ្នាំ​២០១៥ មិនអាច​ដក​វិញ​បានទេ​។​

​ក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​ផ្សាយ​ទូទាំង​ប្រទេសជាតិ​បន្ទាប់ពី​សុន្ទរកថា​របស់​ប្រធានាធិបតី​ត្រាំ លោក Hassan Rouhani ប្រធានាធិបតី​អ៊ីរ៉ង់​បាន​ជំរុញ​ប្រទេស​ជា​ហត្ថលេខី​ទាំង​អស់នៃ​កិច្ចព្រមព្រៀង​នោះ​ឲ្យ​គោរព​ការសន្យា​របស់ខ្លួន​។​លោក​បាន​ហៅ​ការអនុវត្ត​ផែនការ​ដ៏​ធំ​ទូលាយ​រួមគ្នា​មួយ​ឬ JCPOA ជាការ​សម្រេច​ដ៏​ធំធេង​មួយ​នៅក្នុង​វិស័យ​ការទូត​អន្តរជាតិ ហើយ​លោក​បាន​និយាយទៀតថា អ៊ីរ៉ង់​នឹង​បន្ត​អនុវត្ត​កិច្ចព្រមព្រៀង​នោះ​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​


© រក្សាសិទ្ធិដោយ thmeythmey.com