ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ទម្រង់​ផ្ទះ​បុរាណ​ខ្មែរ ប្រឈម​នឹង​ការបាត់បង់​
15, Oct 2017 , 10:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ទម្រង់ ឬ​រចនាបទ​ផ្ទះ​ខ្មែរ តាំងពី​បុរាណ​សម័យកាល​មក គឺមាន​ច្រើនបែប​ច្រើនយ៉ាង  ទាំង​ផ្ទះស្លឹក ផ្ទះ​ស័ង្កសី ផ្ទះក្បឿង​។  តាម​ការសង្កេត គេ​ឃើញថា មានតែ​វត្ត​អារាម​ព្រះពុទ្ធសាសនា ឬ​ផ្ទះ​នៅតាម​ទីជនបទ​មួយចំនួន​ប៉ុណ្ណោះ ដែល​នៅ​រក្សា​ទម្រង់​ដើម​ជា​ខ្មែរ​ដដែល​។​



​យោងតាម​កម្រង​កំណាព្យ​របស់លោក វ៉ែន សុន ទម្រង់​ផ្ទះ​ខ្មែរ​មានដូចជា ផ្ទះ​រោង​ឌឿ​ង ផ្ទះកន្តាំង​មួយ​ខ្នង ផ្ទះកន្តាំង​ស្លាប​ថ្មី ផ្ទះប៉ិត ផ្ទះប៉ិត​ហោណាំង ផ្ទះ​ដំបូល​យ៉ាប​ខ្លី និង​ផ្ទះ​កឹង​។ ផ្ទះ​ខ្មែរ​បុរាណ​ពី​សម័យ​ដើម តែងតែមាន​កំពូល​ស្រួចៗ ដែល​គេ​ហៅថា កំពូល​ម៉ិ​ត  ឬ​រាង​ក្រ​ង៉ុ​ក ដែល​គេ​ហៅថា កន្ទុយ​ហង្ស ឬ​កន្ទុយ​មាន់​។ តាម​ការនិទាន​តៗ​គ្នា ការដាក់​កំពូល​ស្រួចៗ​បែបនេះ គឺ​ដើម្បី​កុំ​ឲ្យ​នាយ​គ្រក់ ដើរ​កន្លង​ផ្ទះ​បាន​។​
​សូម​អញ្ជើញ​ទស្សនា​វីដេអូ​ខាងក្រោម​៖





Tag:
 វីដេអូ​
  ផ្ទះ​បុរាណ​ខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com