ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការបាក់ធ្មេញប្រឈមខ្ពស់នឹងភាពភ្លេចភ្លាំង
× ការសិក្សាមួយដែលមានមនុស្សចាស់ច្រើនជាង ១៥០០នាក់ ក្នុងប្រទេសជប៉ុន ដើម្បីតាមដានសុខភាពរបស់ពួកគេនៅចន្លោះឆ្នាំ ២០០៧ ដល់ ២០១២។ គេបានរកឃើញថា អ្នកចូលរួមដែលមានធ្មេញតិចមានឱកាសកាន់តែខ្ពស់ក្នុងការកើតជំងឺភ្លេចភ្លាំងក្នុងរយៈពេល ៥ឆ្នាំនៃការសិក្សា។
ឧទាហរណ៍ អ្នកដែលមានធ្មេញមួយទៅ៩គ្រាប់ក្នុងមាត់មានការប្រឈមខ្ពស់នឹងជំងឺភ្លេចភ្លាំងជាងអ្នកដែលមានធ្មេញចាប់ពី ២០គ្រាប់ឡើងទៅរហូតដល់ ៨១ភាគរយឯណោះ។
ក្នុងប្រទេសអង់គ្លេសមានចំនួនអ្នកមានបញ្ហាភ្លេចភ្លាំង ៨៥០០០០នាក់ ហើយចំនួននេះនឹងកើនឡើងដល់លើសមួយលាននាក់ក្នុងឆ្នាំ ២០២៥។
ថ្វីបើរឿងនេះមិនមែនជាការសិក្សាដំបូងគេអំពីទំនាក់ទំនងរវាងអនាម័យមាត់ធ្មេញជាមួយនឹងការភ្លេចភ្លាំងក៏ដោយ ក៏យើងមិនដឹងថាការជ្រុះ ឬបាក់ធ្មេញគឺជាមូលហេតុនៃការភ្លេចភ្លាំង ឬអាចជាសញ្ញាមួយនៃអ្វីផ្សេងទៀតឬអត់ដែរ។ ការកង្វះអនាម័យមាត់ធ្មេញអាចជាសញ្ញាមួយនៃសុខភាពទូទៅមិនល្អ ឬសកម្មភាពរស់នៅដែលមិនផ្តល់សុខភាព ឬអាចជាប់ទាក់ទងនឹងរបបអាហារមិនល្អ ក៏មានដែរ។
ការពុកធ្មេញមិនត្រឹមតែធ្វើឲ្យឈឺចាប់ទេ តែការរលាករ៉ាំរ៉ៃបែបនេះក៏ជាប់ទាក់ទងនឹងការប្រឈមជំងឺបេះដូងដែរ។ អនាម័យមាត់ធ្មេញល្អគួរតែមានការដុសសម្អាតធ្មេញពីរដងក្នុងមួយថ្ងៃ ទៅជួបពេទ្យធ្មេញជាទៀងទាត់ និងចៀសវាងការញ៉ាំភេសជ្ជៈ និងអាហារមានជាតិផ្អែមច្រើន៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com