ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ប្រើ iPad ច្រើន​អាច​កើត​ជំងឺ​បាក់​ទឹកចិត្ត​ដែរ​ទេ​?
16, Oct 2017 , 6:39 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​មួយ​របស់ The Daily Telegraph បាន​ឲ្យ​ដឹងថា ការប្រើប្រាស់ iPad នៅពេល​យប់​អាច​បង្ក​ជា​បញ្ហា​បាក់​ទឹកចិត្ត​បាន​។ រឿងនេះ​គឺ​ផ្អែកទៅលើ​ការសិក្សា​មួយ​ក្នុង​គោលបំណង​ស្រាវជ្រាវ​លើ​ឥទ្ធិពល​នៃ​ការប៉ះពាល់​មិនធម្មតា​ចំពោះ​ពន្លឺ​របស់ iPad លើ​សត្វ​កណ្តុរ​។ អ្នកស្រាវជ្រាវ​បាន​ប្រៀបធៀប​ក្រុម​សត្វ​កណ្តុរ​ដែល​ប៉ះពាល់​នឹង​ពន្លឺ​មិនធម្មតា ជាមួយនឹង​កណ្តុរ​ដែល​ប៉ះពាល់​ពន្លឺ​ធម្មតា ព្រមទាំង​ពិនិត្យ​ទៅលើ​អាកប្បកិរិយា​របស់​ពួកវា​ក្នុងពេល​សិក្សា​ផងដែរ​។​



​ជា​លទ្ធផល​គេ​បាន​រកឃើញថា កណ្តុរ​ដែល​ប៉ះពាល់​ទៅនឹង​ពន្លឺ​មិនធម្មតា​របស់ iPad បានបង្ហាញ​នូវ​ឥទ្ធិពល​អវិជ្ជមាន​ទៅលើ​អារម្មណ៍ មុខងារ​ឆ្លាត​វៃ ព្រមទាំង​មាន​កម្រិត​អ័រម៉ូន​ស្ត្រេ​ស​ខ្ពស់ ដែល​អ្នកស្រាវជ្រាវ​និយាយថា រឿងនេះ​ជាប់ទាក់ទង​នឹង​ជំងឺ​បាក់​ទឹកចិត្ត​។​

​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​គឺថា ការប្រើប្រាស់ iPad ឬ Laptop នៅពេល​យប់​អាច​បណ្តាល​ឲ្យ​មាន​ជំងឺ​បាក់​ទឹកចិត្ត​ពិតមែន ប៉ុន្តែ​រឿងនេះ​គ្រាន់តែ​កើតឡើង​លើស​ត្វ​កណ្តុរ​ប៉ុណ្ណោះ ហើយក៏​មិនអាច​ប្រាកដថា​វា​នឹង​កើត​ឡើងលើ​មនុស្ស​យើង​ដែរ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ កា​រស​ង្ងំ​លេង iPad ឬ Laptop រាល់​យប់​ជា​ទៀងទាត់​អាចធ្វើ​ឲ្យ​អ្នក​គេង​មិនបាន​គ្រប់​បាន ហើយ​កាលណា​គេង​មិន​គ្រប់​បែបនេះ នឹង​ប៉ះពាល់​ដល់​អារម្មណ៍ ការ​ផ្ចង់អារម្មណ៍ និង​ឥរិយាបថ​ថែមទៀត​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com