កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកចាំទី​ឥណ្ឌូណេស៊ី​ស្លាប់ បន្ទាប់ពី​ការប៉ះទង្គិច​ក្បាល​នៅពេល​ប្រកួត​
16, Oct 2017 , 2:39 pm        
រូបភាព
​អ្នកចាំទី​ឥណ្ឌូណេស៊ី​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត​ដោយសារ​ប៉ះ​ទ​ង្គិ​ត​គ្នា​ជាមួយ​មិត្ត​រួម​ក្រុម​ក្នុងអំឡុងពេល​ការប្រកួត​លី​ក​បាល់ទាត់​កំពូល​របស់​ឥណ្ឌូណេស៊ី នា​ថ្ងៃអាទិត្យ​ទី​១៥ ខែតុលា​។​



​កីឡាករ Choirul Huda អ្នកចាំទី​ក្រុមបាល់ទាត់ Persela Lamongan បាន​ស្លាប់​ដោយសារ​ប៉ះទង្គិច​ក្បាល​ជាមួយ​ជង្គង់​ខ្សែការពារ​Ramon Rodrigues មិត្ត​រួម​ក្រុម​ខ្លួន​នៅពេល​ព្យាយាម​ចាប់​បាល់​នៅក្នុង​តំបន់​គ្រោះថ្នាក់​នៅ​ចុង​តង់​ទី​១ នា​ការប្រកួត​ជាមួយ​ក្រុម  Semen Padang នៃ​ក្របខណ្ឌ Liga 1 របស់​ឥណ្ឌូណេស៊ី​។​

​បើតាម​ការពិនិត្យ​នៅក្នុ្ង​ង​វីដេអូ​ឡើងវិញ​នៅពេល​ត្រូវ​មួយ​ជង្គង់​របស់​មិត្ត​រួម​ក្រុម​បាន​បង្ហាញថា អ្នកចាំទី​វ័យ​៣៨​ឆ្នាំ​រូបនេះ​ហាក់​ពិបាក​ដកដង្ហើម ហើយ​យក​ដៃខ្ទប់មាត់ និង​ត្រូវបាន​ជួយ​ង្គ្រោះ​ពី​គ្រូពេទ្យ​នៅលើ​ទីលាន​នោះ​មុនពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​។ Choirul នៅមាន​ដង្ហើម​នៅឡើយ​ទោះបីជា​គេ​សន្លប់​បន្ទាប់ពី​រងរបួស​ភ្លាមៗ ប៉ុន្តែ​ក្រុមគ្រូពេទ្យ​បាន​ប្រាប់ថា​រូបគេ​បាន​ស្លាប់ទៅ​តាំង​ពីមុន​មកដល់​មន្ទី​រ​ពេទ្យ​ម្លេះ​។​



​វេជ្ជបណ្ឌិត Zaki Mubarak ដែល​ដែល​បាន​ពិនិត្យ Chorul បាន​និយាយថា​ផលប៉ះពាល់​យ៉ាងខ្លាំង​ធ្ងន់ធ្ងរ​ទៅលើ​ក្បាល​ជាមួយនឹង​ជង្គង់​បណ្តាល​ឲ្យ​មានការ​ថយចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​ដែលជា​ផ្នែក​មួយ​នៃ​រាងកាយ​ដែល​ខ្វះ​ការផ្គត់ផ្គង់​អុកស៊ីសែន​គ្រប់គ្រាន់​ដែល​ធ្វើ​ឲ្យ​រូបគេ​បាត់បង់​ជីវិត​។​

Choirul បាន​ចូលរួម​ជាមួយ Persela Lamongan តាំងពី​ឆ្នាំ ១៩៩៩ និង​ជា​អ្នកចាំទី​ជម្រើស​ដំបូង​របស់​ក្លិប​ចាប់តាំងពី​ឆ្នាំ ២០០២​មក​៕




Tag:
 បាល់ទាត់​
  ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com