ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
អ្នកជំនាញ​៖ មុន​ទិញ​រថយន្ត​មួយ​ទឹក គួរ​ត្រួតពិនិត្យ​៣​ចំណុច
16, Oct 2017 , 7:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ប្រជាជន​កម្ពុជា​ភាគច្រើន ចូលចិត្ត​ទិញ​រថយន្ត​មួយ​ទឹក​សម្រាប់​ប្រើប្រាស់ ពីព្រោះ​វា​មានតម្លៃ​ធូរ​ថ្លៃ​។ ប៉ុន្តែ បើសិន​ទិញ​រថយន្ត​មួយ​ទឹក ប៉ះចំ​រថយន្ត​មិនល្អ នោះ​ម្ចាស់​រថយន្ត​នឹងត្រូវ​ខាត​ពេលវេលា ថវិកា និង​អាចមាន​គ្រោះថ្នាក់​នៅលើ​ដងផ្លូវ​ទៀតផង​។ លោក ហៃ គឹម​សាន ម្ចាស់​យានដ្ឋាន HKS ក្នុង​រាជធានី​ភ្នំពេញ បាន​អះអាងថា មុន​ទិញ​រថយន្ត​មួយ​ទឹក គឺ​គួរតែ​ពិនិត្យ​លើ​៣​ចំណុច​។



«​ទី​១ យើង​ត្រូវ​មើល​រូបរាង​ខាងក្រៅ និង​ខាងក្នុង​ឡាន តាំងពី​ពួក ដៃ​ច​ង្កួ​ត កញ្ចក់ ថ្នាំ​…​។ ទី​២ យើង​ត្រូវ​បញ្ឆេះ​ម៉ាស៊ីន​ស្តាប់​សំឡេង​លឺ​តិច ឬ​សំឡេង​រំខាន​… និង​ទី​៣ ឡាន​ភាគច្រើន​សម្បូរ​ណា​ស់ ដែល​បាត​ក្រោម​វា​មាន​ច្រែះ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ហៃ គឹម​សាន ដោយ​បន្តថា បើសិន​អ្នកទិញ​គ្មាន​ជំនាញ​បច្ចេកទេស​រថយន្ត​នោះទេ គឺ​គួរតែ​ចំណាយ​ប្រាក់​ជួល​អ្នក​ប​ច្ចេស​ទេស​រថយន្ត ដើម្បី​ត្រួតពិនិត្យ​ដោយ​មិនគួរ​ទិញ​រថយន្ត​មួយ​ទឹក​ទាំង​ប្រថុយប្រថាន​នោះទេ​។

​ដើម្បី​ជ្រាប​កាន់តែ​លម្អិត សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាស រវាង​លោក រ៉ឹ​ម ភា​រី អ្នកយកព័ត៌មាន នៃ​សារព័ត៌មាន thmeythmey.com ជាមួយ លោក ហៃ គឹម​សាន ដូ​តទៅ​៖          





Tag:
 ហៃ គឹម​សាន​
 ​ រថយន្ត​មួយ​ទឹក​
© រក្សាសិទ្ធិដោយ thmeythmey.com