ជាតិ
សេដ្ឋកិច្ច
ការនាំចេញកៅស៊ូកើនឡើង ៣៣ភាគរយ ក្នុងរយៈពេល៩ខែឆ្នាំនេះ
× ភ្នំពេញ៖ ការនាំចេញកៅស៊ូរបស់កម្ពុជាបានកើនឡើង ៣៣ភាគរយ ក្នុងរយៈពេល ៩ខែដើមឆ្នាំនេះ ខណៈតម្លៃកៅស៊ូកើនឡើង ៥៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ការនាំចេញផលិតផលកៅស៊ូរបស់កម្ពុជាទៅទីផ្សារអន្តរជាតិមានចំនួន ១១,៥ម៉ឺនតោន ក្នុងរយៈពេល៩ខែដើមឆ្នាំនេះ កើនឡើង ៣៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១២ខែតុលា។
របាយការណ៍នេះបង្ហាញថា តម្លៃជ័រកៅស៊ូជាមធ្យមក្នុងរយៈពេល៩ខែនេះ គឺ ១៦៧២ ដុល្លារក្នុងមួយតោន កើនឡើង ៥៧៨ ដុល្លារ ស្មើនឹង ៥៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦ ។
បើតាមរបាយការណ៍ខាងលើនេះ ផ្ទៃដីដាំកៅស៊ូសរុបមានចំនួនជាង ៤៣ម៉ឺនហិកតា ដែលក្នុងនោះផ្ទៃដីចៀរជ័រកៅស៊ូមានចំនួនជាង ១៦ម៉ឺនហិកតា និងផ្ទៃដីថែទាំដំណាំកៅស៊ូមានជិត ២៧ម៉ឺនហិកតា៕
© រក្សាសិទ្ធិដោយ thmeythmey.com