ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ថ្នាំ​គ្រាប់​ប្រភេទ​ខ្លាញ់ត្រី​ប្រហែល​មិនអាច​បន្ថយ​ការ​ខ្សោយ​ខាង​ផ្លូវ​ចិត្តបាន​
17, Oct 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​ពី BBC News បាន​ឲ្យ​ដឹងថា ខ្លាញ់ត្រី​មិនអាច​លុបបំបាត់​ភាព​ភ្លេចភ្លាំង​តែម្តង​នោះទេ​។ ដំណឹង​នេះ​គឺ​ផ្អែកទៅលើ​អំណះអំណាង​មួយ​ដែល​បានមកពី​ការសិក្សា​បែប​វិ​ទ្យ​សាស្ត្រ​កម្រិត​ខ្ពស់​មួយ​ទៅលើ​ថ្នាំ​បំប៉ន​អូ​មេ​ហ្គា​បី ដែល​វា​ត្រូវបាន​ប្រជាជន​ជាច្រើន​ប្រើប្រាស់​ដើម្បី​បង្ការ​ភាព​ខ្សោយ​ខាង​ផ្លូវចិត្ត​។​



​តាម​ការសិក្សា​ដែលមាន​មនុស្ស​ចូលរួម​ប្រមាណ​ច្រើនជាង ៣៥០០​នាក់​អាយុ​ចាប់ពី ៦០​ឆ្នាំ​ឡើងទៅ ដែល​តម្រូវ​ឲ្យ​ញ៉ាំ​ទាំង​ថ្នាំ​អូ​មេ​ហ្គា​បី និង Placebo ហើយ​អ្នកស្រាវជ្រាវ​បាន​ប្រើប្រាស់​ការធ្វើ​តេស្ត​ជាច្រើន​ដើម្បី​វាយតម្លៃ​ទៅលើ​ភាព​ឆ្លាត​វៃ​របស់​ពួកគេ បន្ទាប់មក​តាមដាន​ពួកគេ ៦​ខែ ១២​ខែ និង ៤០​ខែ​។​

​លទ្ធផល​បាន​បង្ហាញថា អ្នក​ដែល​ប្រើ​ថ្នាំ​អូ​មេ​ហ្គា​បី​គឺ​មិនមាន​ពិន្ទុ​អ្វី​ល្អ​ចំពោះ​ការចងចាំ និង​ការធ្វើ​តេស្ត​ខាង​ផ្លូវចិត្ត​នៅ​ចុងបញ្ចប់​នៃ​ការសិក្សា​ជាង​អ្នក​ដែល​ប្រើ​ថ្នាំ Placebo នោះទេ​។ ថ្វីបើ​ការសិក្សា​នេះ​បង្ហាញ​លទ្ធផល​បែបនេះ​ក៏ដោយ តែ​អ្នកដឹកនាំ​ការសិក្សា​បាន​សង្កត់ធ្ងន់ថា អូ​មេ​ហ្គា​បី​ប្រហែល​ជាមាន​ប្រយោជន៍​ផ្សេងៗ​ទៀត ហើយ​ត្រី​ក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​របប​អាហារ​ផ្តល់​សុខភាព​ដែរ​។ អ្នក​អាច​ញ៉ាំ​ត្រី​ពីរ​ពេល​ក្នុង​មួយ​សប្តាហ៍ ហើយ​ត្រី​ដែល​សម្បូរ​ខ្លាញ់​ល្អ​នោះ​គឺ​ត្រី​សាល​ម៉ុង ឬ​សា​ឌី​ន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com