ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ហាត់ប្រាណ​មាន​ប្រសិទ្ធភាព​ព្យាបាល​ជំងឺ​ដូច​លេបថ្នាំ​ដែរ​ទេ​?
17, Oct 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់ BBC News បាន​ឲ្យ​ដឹងថា ការហាត់​ប្រាណ​អាចជា​ឱសថ​ដ៏​ល្អ​មួយ​ដូច​ថ្នាំពេទ្យ​ដែរ សម្រាប់​អ្នក​ដែលមាន​ជំងឺ​ជាប់​ខ្លួន​ដូចជា​ជំងឺ​បេះដូង​ជាដើម ខណៈពេលដែល សារព័ត៌មាន The Times និយាយថា ការផ្តល់​ឲ្យ​អ្នកជំងឺ​ហាត់ប្រាណ​គឺជា​រឿង​ល្អ​ជាង​ឲ្យ​ពួកគេ​លេបថ្នាំ​ច្រើន​។​



​ប៉ុន្តែ​ខណៈពេលដែល​ការហាត់​ប្រាណ​អាចជួយ​បង្ការ​ជំងឺ​ជាច្រើន ប៉ុន្តែ​អ្វីដែល​សារព័ត៌មាន​ពីរ​ខាងលើ​លើកឡើង​នេះ​វា​មាន​លក្ខណៈ​មួយ​ជ្រុល​ពេក​ហើយ​។​

​អ្នកស្រាវជ្រាវ​ជាច្រើន​បាន​រកឃើញថា មានការ​សិក្សា​តិចតួច​ណាស់​ដែល​ធ្វើការ​ប្រៀបធៀប​ដោយផ្ទាល់​រវាង​ការហាត់​ប្រាណ​ជាមួយនឹង​ការប្រើ​ថ្នាំ​ព្យាបាល​ជំងឺ​រ៉ាំរ៉ៃ​គ្រប់​ប្រភេទ​។ ការសិក្សា​ដែល​គេ​អាច​ប្រៀបធៀប​នឹង​ជំងឺ​បាន​នោះ​មានដូចជា​៖
•    ការស្តារ​លទ្ធិ​ពលកម្ម​របស់​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​
•    ជំងឺ​សរសៃឈាម​បេះដូង (​ជាពិសេស​បង្ការ​ជំងឺ​បេះដូង​ក្រោយពី​គាំងបេះដូង​រួច​)
•    ជំងឺខ្សោយបេះដូង​
•    ការបង្ការ​ជំងឺ​ទឹកនោមផ្អែម​លើ​អ្នក​ដែលមាន​កត្តា​ប្រឈមមុខ​ខ្ពស់ (​ត្រៀម​កើត​ជំងឺ​ទឹកនោមផ្អែម​)​។​

​ការហាត់​ប្រាណ​អាច​បន្ថយ​ការស្លាប់​ក្រោយពី​កើត​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​បាន ប៉ុន្តែ​ការព្យាបាល​ដោយ​ប្រើ​ថ្នាំ​បញ្ចុះ​ទឹកនោម​អាច​បន្ថយ​អត្រា​នៃ​ការស្លាប់​លើ​អ្នកជំងឺ​ខ្សោយបេះដូង​បាន​។ ពួកគេ​មិនបាន​រកឃើញ​នូវ​ភាពខុសគ្នា​រវាង​ការហាត់​ប្រាណ និង​ការប្រើ​ថ្នាំ​ព្យាបាល​ជំងឺ​សម្រាប់​អត្រា​នៃ​ការស្លាប់​ក្រោយពី​គាំងបេះដូង ឬ​មនុស្ស​កើត​ជំងឺ​ទឹកនោមផ្អែម​នោះទេ​។​

​យ៉ាងណាមិញ បញ្ហាសំខាន់​ដែល​អ្នកស្រាវជ្រាវ​ប្រឈម​មុខ​នោះ​គឺថា ការសិក្សា​ភាគច្រើន​មិនបាន​ប្រៀបធៀប​ដោយផ្ទាល់​រវាង​ការហាត់​ប្រាណ​ជាមួយនឹង​ការប្រើ​ថ្នាំ​ព្យាបាល​ជំងឺ​ទេ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com