ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
CAM-ASEAN លើកទឹកចិត្តដល់សិស្សានុសិស្ស និងសាធារណៈជនចូលរួមបរិច្ចាកឈាម
18, Oct 2017 ,
9:06 am
រូបភាព
×
ដោយ:
ភ្នំពេញ៖បច្ចុប្បន្ននេះការបរិច្ចាគឈាមបានក្លាយទៅជាកាតព្វកិច្ចជាចំបងរបស់បណ្ដាជនទាំងអស់ដែលមាន សមត្ថភាពនិងសុខភាពល្អ ដើម្បីចូលរួមចំណែកជួយដល់ជនដែលជួបការលំបាកដោយសារការខ្វះខាតឈាម និងចូលរួមចំណែកជួយដល់សង្គមជាតិទាំងមូល ក៏ដូចជាកាត់បន្ថយអាត្រាមរណភាពដែលបណ្ដាលមកពីការបាត់បង់ឈាម ។
ដូចគ្នានេះដែរកាលពីព្រឹកថ្ងៃ ទី១៦ ខែតុលា ឆ្នាំ២០១៧ នេះវិទ្យាស្ថាន CAM-ASEAN បានរៀបចំព្រឹត្តិការណ៍មួយដើម្បីធ្វើការបរិច្ចាគឈាមជូនទៅដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ក៏ដូចជានៅតាមមន្ទីពេទ្យនានាដែលខ្វះខាតឈាម ។ជាងនេះទៅទៀតនោះលោកនាយករបស់វិទ្យាស្ថាន CAM-ASEAN រួមទាំងបុគ្គលិកដែលធ្វើការទាំងក្នុងនិងក្រៅវិទ្យាស្ថាន និងសិក្សានុសិស្ស បានស្ម័គ្រចិត្តមកចូលរួមធ្វើការបរិច្ចាគឈាមដោយផ្ទាល់ ព្រោះពួកគាត់យល់ថាការបរិច្ចាគឈាមមានសារះសំខាន់ណាស់ក្នុងការជួយសង្គ្រោះដល់អាយុជីវិតរបស់មនុស្ស។
យ៉ាងណាមិញការបរិច្ចាគឈាមគឺមិនមានផលប៉ះពាល់ដល់សុខភាពនោះទេ ព្រោះអ្នកជំនាញក៏ដូចជាគ្រូពេទ្យមានលក្ខខណ្ឌច្បាស់លាស់ថាតើមនុស្សប្រភេទណាអាចបរិច្ចាគឈាមបាន។ ក្រោយពេលដែលពួកគាត់ពិនិត្យសុខភាពជាមួយគ្រូពេទ្យរួចហើយ បើកាលណាគាត់មានជម្ងឺជាប់ខ្លួន មានប្រើប្រាស់ថ្នាំជាប្រចាំ គីឡូមិនគ្រប់ ឈាមខាប់ ឬក៏អាយុមិនគ្រប់ក្រោម១៨ឆ្នាំនោះក៏គ្រូពេទ្យមិនអនុញ្ញាតអោយធ្វើការបរិច្ចាគឈាមផងដែរ។
ពិសេសជាងនេះទៅទៀតនោះការបរិច្ចាគឈាមគឺជាការជម្រុះចោលនូវកោលិកាចាស់ៗដែលងាប់ដើម្បីបង្កើតនូវកោលិកាថ្មីៗឡើងវិញ ដែលជួយធ្វើអោយមនុស្សមានសុខភាពល្អ និងជាសឆ្ងាយពីជម្ងឺផ្សេងៗ ។យោងតាមបទសម្ភាសន៏របស់លោកនាយកវិទ្យាស្ថាន CAM-ASEAN ផ្ទាល់លោកបានមានប្រសាសន៏ថា គោលបំណងសំខាន់របស់លោកគឺចង់លើកទឹកចិត្តដល់បណ្ដាជន និងសិស្សនិស្សិតទាំងនៅក្នុង និងក្រៅវិទ្យាស្ថានអោយបានយល់ថា ការផ្ដល់ឈាមមានសារះសំខាន់ណាស់ក្នុងការជួយសង្គ្រោះដល់់អាយុជីវិតមនុស្ស មួយវិញទៀតលោកបានបញ្ជាក់ថា បន្ទាប់ពីផ្ដល់ឈាមហើយគឺមិនមានផលប៉ះពាល់ដល់សុខភាពនោះទេ ប៉ុន្តែការផ្ដល់ឈាមនេះអាចជួយសង្គ្រោះដល់ជីវិតមនុស្សម្នាក់បាន។ បន្ថែមពីនេះលោកក៏បានលើកជាពាក្យស្លោកមួយឃ្លាដ៏មានន័យថា ≪បើយើងគ្មានអ្វីជួយផ្ដល់អោយអ្នកដទៃទេ ក៏យើងមានជាឈាមដើម្បីជួយដល់ពួកគាត់បានដែរ≫។ចំណុចពិសេសជាងនេះទៅទៀតគឺការផ្ដល់ឈាមបានស្ដែងអោយយើងឃើញពីការចេះយោគយល់គ្នា ជួយគ្នា និងអាធ្យាស្រ័យល្អនៅក្នុងសង្គម ហើយបើកាលណាបណ្ដាជនទាំងអស់បានយល់ដឹងពីបញ្ហានេះ វាក៏ជាកត្តាមួយដែលអាចជួយកាត់បន្ថយរយះពេលនៃការអភិវឌ្ឈប្រទេសកម្ពុជាអោយមានភាពរីកចម្រើន ជឿនលឿនលូតលាស់ ដូចបណ្ដាប្រទេសអភិវឌ្ឈដទៃទៀត ។
ដូចគ្នាផងដែរការបរិច្ចាគឈាមក៏បានចូលរួមចំណែកធ្វើអោយកម្ពុជាពោរពេញទៅដោយធនធានមនុស្ស ក៏ដូចជាមនុស្សពេញលេញដែលសម្បូរទៅដោយពុទ្ធិល្អៗដែលប្រទេសជាតិកំពុងត្រូវការ ។ ដូចនេះសូមបងប្អូន និងសិស្សនិស្សិតទាំងអស់គ្នាចូលរួមផ្ដល់ឈាម ≪ផ្ដល់ឈាមមានន័យថាផ្ដល់ក្ដីស្រលាញ់≫ ប្រយោជន៏ដើម្បីអោយបុគ្គលខ្លួនឯងទទួលបាននូវ កិត្តយសនិងសេចក្ដីថ្លៃថ្នូរ គ្រួសារទទួលបានសុភមង្គលនិងភាពកកក្ដៅ ហើយប្រទេសជាតិទាំងមូលទទួលបានសុខសន្តិភាពនិងក្លាយទៅជាប្រទេសអភិវឌ្ឈរួមទាំងរីកចម្រើនគ្រប់វិស័យ ៕
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
7 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម