អត្ថបទពាណិជ្ជកម្ម
កម្មវិធីបន្ថែមលើប្រព័ន្ធគណនេយ្យQuickBooksទទួលបានការគាំទ្រពីសំណាក់អ្នកប្រើប្រាស់គួរអោយកត់សំគាល់ ភ្នំពេញ៖ដោយក្នុងរយ:ពេលតែមួយសប្តាហ៍ប៉ុណ្ណោះ មានអ្នកទាញយកទៅប្រើប្រាស់ជាង១០០copy។ ហើយកម្មវិធីមួយនេះក៏បានទទួលនូវយោបល់និងសំនូមពរជាច្រើនដើម្បីអភិវឌ្ឍន៍បន្ថែម នេះបើតាមការបង្ហាញនៅលើFacebook page របស់SpeedAccount។
យោងតាមមត្តិអ្នកដែលបានប្រើប្រាស់កម្មវិធីនេះ បានរៀបរាប់ថា “កម្មវិធីនេះពិតជាបានផ្តល់សារ:ប្រយោជន៍ណាស់ដល់គាត់ ពីព្រោះពីមុនគាត់ប្រើExcelជាជំនួយដើម្បីចេញវិក្កយបត្រជាភាសារខ្មែរ។ ពីដំបូងគាត់មិនមានបញ្ហាទេព្រោះចំនួនវិក្កយបត្រដែលត្រូវចេញមានចំនួនតិច ប៉ុន្តែដល់ពេលគាត់ត្រូវចេញច្រើន គាត់ជួបផលលំបាកខ្លះក្នុងការគ្រប់គ្រង”។ អ្នកប្រើប្រាស់ផ្សេងទៀតក៏បានអោយដឹងថា ”ម្យ៉ាងដែរ! គ្រាន់តែដាក់បន្ថែម មិនបាច់ត្រូវរៀបចំឡើងវិញ”។ ពិតណាស់ វាងាយស្រួល ដោយមិនចាំបាច់ត្រូវគិតគូរពីការប្តូរកម្មវិធីគណនី។ ការប្តូរកម្មវិធីគណនេយ្យ មិនមែនជារឿងងាយស្រួលពេកនោះទេ! គឺត្រូវគិតដល់កត្តាជាច្រើនដូចជាតើត្រូវនាំយកទិន្នន័យអ្វីខ្លះទៅកម្មវិធីថ្មី ហើយតើបុគ្គលិករបស់យើងមានការយល់ដឹង និងអាចប្រើប្រាស់កម្មវិធីថ្មីឬនៅ?
ក្រុមបច្ចេកទេសSpeedAccountសូមថ្លែងអំណរគុណដល់អ្នកប្រើប្រាស់ ហើយសង្ឃឹមថានឹងមានការគាំទ្របន្ថែមកាន់តែច្រើនទៀត ហើយរំពឹងថានឹងទទួលបាននូវមត្តិយោបល់ដែលជាទុនសំរាប់សិក្សាស្រាវជ្រាវពង្រីកបន្ថែមកម្មវិធីនេះអោយកាន់តែមានភាពងាយស្រួល និងអាចជួយសំរួលដល់អ្នកប្រើប្រាស់អោយទទួលបានប្រសិទ្ធភាពការងារកាន់តែខ្ពស់។
***សូមបញ្ជាក់ថា កម្មវិធីSpeedAccountគឺជាកម្មវិធីបន្ថែមលើQuickBooks Accounting Systemនិងអាចធ្វើប្រតិបត្តិការបានតែលើកុំព្រូទ័រដែលប្រើប្រាស់កម្មវិធីWindows។ កម្មវិធីSpeedAccountមិនអាចតំណើការបានទេបើគ្មានQuickBooks។
អ្នកប្រើប្រាស់អាចទាញយកកម្មវិធីSpeedAccountនេះដោយមិនគិតថ្លៃតាមគេហទំព័រhttps://speedaccount.com។
កម្មវិធីបន្ថែមនេះបានផ្តល់នូវទម្រង់ វិក្កយបត្រ ប៉ាន់ស្មានតំលៃ និង បញ្ជាទិញ ដែលទម្រង់ទាំងនោះស្របតាមបទដ្ឋានកំណត់របស់នាយកដ្ឋានពន្ធដារប្រទេសកម្ពុជា។ ទម្រង់ទាំងអស់អាចកែសម្រួលបានងាយ និងឆាប់រហ័ស។ មិនតែប៉ុណ្ណោះ ការរក្សាទុកទិន្នន័យទាំងអស់នៅកន្លែងតែមួយជាភាសាខ្មែរ និងអង់គ្លេសគឺជាគន្លឹះដើម្បីកាត់បន្ថយការបញ្ចូលទិន្នន័យដដែលៗ ដែលធ្វើអោយការចេញវិក្កយបត្ររបស់អ្នកមានភាពងាយស្រួលនិងឆាប់រហ័ស។
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com