ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អន្តរជាតិ
ប្តីប្រពន្ធអង់គ្លេសមួយគូ កុហកថាពួកគាត់ពុលអាហារដើម្បីទារសំណងពីក្រុមហ៊ុនទេសចរណ៍
18, Oct 2017 ,
8:19 pm
រូបភាព
×
ដោយ:
ធីតា
ប្តីប្រពន្ធអង់គ្លេសមួយគូ បានប្តឹងទាមទារសំណងពីក្រុមហ៊ុនទេសចរណ៍ដែលបានរៀបចំដំណើរកម្សាន្តរបស់ពួកគេ។ នៅក្នុងពាក្យបណ្តឹង ពួកគាត់អះអាងថា ពួកគាត់រួមទាំងកូនពីរនាក់ទៀតសុទ្ធតែពុលចំណីអាហារ ប៉ុន្តែផ្ទុយទៅវិញ តុលាការបានកាត់ទោសពួកគាត់ឲ្យជាប់ពន្ធនាគារពីបទប្រឌិតភស្តុតាង ព្រោះគ្រប់សកម្មភាពដែលបង្ហោះនៅលើហ្វេសប៊ុក បានបង្ហាញថា ពួកគាត់មានដំណើរកម្សាន្តដ៏រីករាយ។
តុលាការ Liverpool Crown Court ប្រទេសអង់គ្លេស កាលពីពេលថ្មីៗកន្លងមកនេះ បានកាត់ទោសអ្នកស្រី Deborah Briton អាយុ៥៣ឆ្នាំ និងស្វាមី លោក Paul Robert អាយុ៤៣ឆ្នាំ ពីបោកប្រាស់ថា ខ្លួនពុលចំណីអាហារ នាដំណើរទេសចរណ៍មួយដែលរៀបចំដោយក្រុមហ៊ុនទេសចរណ៍មួយ កាលពីអំឡុងឆ្នាំ២០១៥ និងឆ្នាំ២០១៦។ អ្នកទាំងពីរត្រូវជាប់ពន្ធនាគាររយៈពេល៩ខែ ទៅ១៥ខែ។
នាអំឡុងខែសីហា ឆ្នាំ២០១៦ អ្នកស្រី Deborah និង លោក Paul បានពឹងមេធាវីមួយរូបដើម្បីប្តឹងក្រុមហ៊ុនទេសចរណ៍ Thomas Cook ដោយអះអាងថា ដំណើរលំហែរកាយរបស់ពួកគាត់ទៅកាន់កោះ Majorca ក្នុងប្រទេសអេស្ប៉ាញ ផ្តល់នូវអនុស្សាវរីយ៍ដ៏ជូរចត់ ដោយសារការពុលចំណីអាហារ។ នេះបើតាមការផ្សាយរបស់ Daily Mail ដោយនៅក្នុងពាក្យបណ្តឹង ពួកគាត់ទាមទារសំណងជាង២៦០០០ដុល្លារអាមេរិកពីក្រុមហ៊ុនទេសចរណ៍។
តុលាការក្រុងលីវើភូល បានបើកការស៊ើបអង្កេតលើរឿងនេះ ហើយបានរកឃើញថា លោក Paul និងអ្នកស្រី Deborah បានប្រឌិតភស្តុតាងជាច្រើន។ ភស្តុតាងមួយទៀតដែលមិនអាចប្រកែកបាននោះ គឺការបង្ហោះរូបថតតាមរយៈបណ្តាញសង្គមហ្វេសប៊ុក ដែលគេសង្កេតឃើញថា គ្រួសារអ្នកទាំងពីរមានដំណើរកម្សាន្តដ៏រីករាយនៅ កោះ Majorca ពោលគឺគ្មានបញ្ហាពុលចំណីអាហារនោះឡើយ។
ទីបំផុតប្តីប្រពន្ធទាំងពីរទទួលស្គាល់កំហុសរបស់ខ្លួន ប៉ុន្តែតុលាការនៅតែសម្រេចតាមផ្លូវច្បាប់ ដោយកំណត់ដាក់ទោសលោក Paul ឲ្យជាប់ពន្ធនាគារ១៥ខែ និងលោកស្រី Deborah ជាប់៩ខែ ខណៈ Charlene ដែលជាកូនស្រីរបស់ពួកគាត់ ត្រូវបានលើកលែងទោស។
យោងតាមសមាគមភ្នាក់ងារទេសចរណ៍អង់គ្លេស (ABTA) ការទាមទារសំណងជំងឺចិត្តរបស់ភ្ញៀវដែលត្រឡប់ពីដំណើរកម្សាន្ត ក្រោមហេតុផលជំងឺផ្សេងៗ មានការកើនឡើង៧ដង នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពោលគឺកើនពី៥០០០ករណីនៅឆ្នាំ២០១៥ ដល់៣៥០០០ករណីក្នុងឆ្នាំ២០១៦ ។
ក្នុងចំណោមអ្នកទាមទារសំណង ករណីជាច្រើនដ៏គួរឲ្យកត់សម្គាល់ ជាប់ពាក់ព័ន្ធនឹងការប្រឌិតភស្តុតាង។ ចំពោះអ្នកច្បាប់ អ្នកដែលបង្កើតភស្តុតាងក្លែងក្លាយ ពិតជាសក្តិសមណាស់ សម្រាប់ទោសជាប់ពន្ធនាគារ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ប្លែកៗ
ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
6 ថ្ងៃ
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
3 ថ្ងៃ
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
1 សប្តាហ៍
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
5 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
1 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម