អន្តរជាតិ
កងទ័ព​ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក​និយាយថា ក្រុម​រដ្ឋ​ឥស្លាម​បាន​ត្រូវ​បណ្តេញ​ចេញពី​ទីក្រុង Raqqa
18, Oct 2017 , 9:39 pm        
រូបភាព
ដោយ: VOA
កងទ័ព​ប្រជាធិបតេយ្យ​ស៊ី​រី​ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ពួកគេ​បាន​កាន់កាប់​តំបន់​ដែល​នៅ​សេសសល់​នានា​នៃ​ទីក្រុង Raqqa នៃ​ប្រទេស​ស៊ី​រី​ពី​ពួក​ជន​សកម្មប្រយុទ្ធរ​ដ្ឋ​ឥស្លាម​ហើយ​ក្រុមចម្រុះ​ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​ដែល​កំពុង​ប្រយុទ្ធ​ក្រុម​រដ្ឋ​ឥស្លាម​បាន​និយាយថា ទីក្រុង​នោះ​ជិត​បាន​រំដោះ​ហើយ​។​



​អ្នកនាំពាក្យ​កងទ័ព​ប្រជាធិបតេយ្យ​ស៊ី​រី​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុម​កងជីវពល Kurds និង​អារ៉ាប់​បាន​ប្រាប់​ពួក​អ្នកយកព័ត៌មាន​ថា ការប្រយុទ្ធ​គ្នា​នៅក្នុង​ទីក្រុង Raqqa បាន​ចប់​ហើយ​។ ពួក​អ្នក​ប្រយុទ្ធ​កងទ័ព​ប្រជាធិបតេយ្យ​ស៊ី​រី​បាន​វាយ​សង្គ្រប់​ពហុកីឡាដ្ឋាន​ដែលជា​ទីតាំង​របស់​ក្រុម​រដ្ឋ​ឥស្លាម​ចុងក្រោយ​នៅក្នុង​ទីក្រុង​បន្ទាប់ពី​បាន​កាន់កាប់​មន្ទីរពេទ្យ​មួយកន្លែង​ដែល​បាន​ចាត់ទុកជា​ទីបញ្ជាកា​រដែរ​។​

​ការវាយប្រហារ​ដើម្បី​បណ្តេញ​ពួក​ជន​សកម្មប្រយុទ្ធ​ចេញពី​ទីក្រុង Raqqa បានចាប់ផ្តើម​កាលពី​ខែមិថុនា ហើយ​បាន​ត្រូវ​គាំទ្រ​ដោយ​ការវាយប្រហារ​តាម​អាកាស ហើយ​និង​ការគាំទ្រ​ផ្សេងទៀត​ពី​ក្រុមចម្រុះ​ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​។​

​លោក​វរសេនីយ៍ឯក Ryan Dillon អ្នកនាំពាក្យ​កងទ័ព​ចម្រុះ​បាន​និយាយ​នៅឯ​សន្និសីទ​មន្ទីរ​បញ្ច​កោណ​កាលពី​ថ្ងៃ​អង្គា​រថា ទីក្រុង Raqqa ចំនួន​៩០​ភាគរយ​បាន​ស្ថិតនៅក្រោម​ការត្រួតត្រារ​បស់​កងទ័ព​ប្រជាធិបតេយ្យ​ស៊ី​រី​ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក​។​

​លោក​និយាយ​បន្តទៀតថា «​យើង​បានដឹង​ពី​របាយការណ៍​ថា ក្រុម​រដ្ឋ​ឥស្លាម​បានទទួល​បរាជ័យ​នៅ​ក្រុង Raqqa​។ ទោះជា​យ៉ាងណាក៏ដោយ កិច្ចប្រតិបត្តិការ​បោសសម្អាត​បាន​បន្ត​ធ្វើឡើង​ហើយ​យើង​រំពឹងថា ដៃគូ​កងទ័ព​ប្រជាធិបតេយ្យ​ស៊ី​រី​របស់​យើង​បាន​វាយប្រហារ​ការតស៊ូ​រប​ស់​ក្រុម​តូចៗ​ដែលជា​ផ្នែក​ចុងក្រោយ​របស់​ក្រុង​នោះ​ដែល​ត្រូវ​បោស​ស​ម្អា​ត‍​»៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com