អត្ថបទពាណិជ្ជកម្ម
ពិធី​ចុះ​អនុស្សរណៈ​លើ​ការផ្តល់​សិទ្ធិ​ដល់ អ៊ិន ធី ស៊ី គ្រុប ជា​កន្លែង​ចុះឈ្មោះ​តេស្ត​​ដោយ ​មជ្ឈមណ្ឌល​តេស្ត​​កម្ពុជា​
19, Oct 2017 , 4:34 pm        
រូបភាព
​អនុស្សារណៈ​នៃ​កិច្ចព្រមព្រៀង (MOU) រវាង​មជ្ឈមណ្ឌល​តេស្ត IELTS កម្ពុជា និង​អ៊ិន ធី ស៊ី គ្រុប ត្រូវបាន​ប្រព្រឹត្តទៅ​នៅ អាយ ឌី ភី អ៊ី​ឌ្យូ​ខេ​សិន​ខេ​ម​បូ​ឌា នៅ​ថ្ងៃ​ពុធ ទី ១៨ ខែតុលា ឆ្នាំ ២០១៧​។​

​អនុស្សរណៈ​នេះ​អនុញ្ញាតឱ្យ​អ៊ិន ធី ស៊ី គ្រុប ក្លាយជា​កន្លែង​ចុះឈ្មោះ​តេស្ត IELTS នៅក្រោម​ការផ្តល់​សិទ្ធិ​ពី​មជ្ឈមណ្ឌល​ប្រឡង​តេស្ត​ជា​ផ្លូវការ​អន្តរជាតិ IELTS TEST នៅ​កម្ពុជា​។​

​លោក ម៉ៅ ស្រេង នាយក​មជ្ឈមណ្ឌល​តេស្ត IELTS ប្រចាំ​នៅ​កម្ពុជា បាន​មានប្រសាសន៍ថា “​យើងខ្ញុំ​មាន​សេចក្តី រីករាយ​ណាស់ ក្នុង​ការទទួល​ស្វាគមន៍ អ៊ិន ធី ស៊ី គ្រុប ឲ្យ​ក្លាយជា កន្លែង​ចុះឈ្មោះ​តេស្ត IELTS»​។



«​អនុស្សរណៈ នេះ​ទៀតសោត ឆ្លុះបញ្ចាំង​ពី​ការយល់ដឹង រីកលូតលាស់​នៃ​សារៈសំខាន់​ក្នុងការ ប្រើប្រាស់ IELTS TEST ជា​គោល ដើម្បី​វាស់​សមត្ថភាព​ភាសា​អង់គ្លេស​សម្រាប់​ការសិក្សា​និង​ការអភិវឌ្ឍ​អាជីព ដែល​នាំមុខគេ​ក្នុង​ស្ថាប័ន​អប់រំ​នៅ​ប្រទេស​កម្ពុជា​។ យើង​នឹង ចាប់ដៃគ្នា​ទៅមុខ ដើម្បី​ធ្វើការ​រួមគ្នា​ជាមួយនឹង អ៊ិន ធី ស៊ី គ្រុប ក្នុង​គោលបំណង​បង្កើន​ចំនួន សិស្ស និស្សិត ដែល​នឹងធ្វើ​តេស្ត IELTS»​។​

«​លោក​ឧកញ៉ា​ជា ធីឡាយ ប្រធាន​ក្រុមប្រឹក្សាភិបាល​និង​ជា​ស្ថាបនិក​របស់ NTC Group បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​តំណាង IDP ក៏ដូចជា​តំណាង NTC Group ទាំងអស់​ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មានតម្លៃ​របស់លោក​ក្នុងការ​រៀបចំ​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​លើ​ការផ្តល់​សិទ្ធិ​ដល់ អ៊ិន ធី ស៊ី គ្រុប ជា​កន្លែង​ចុះឈ្មោះ​តេស្ត​ IELTS នា​រសៀល​នេះ និង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ IDP Education ដែល​បានរៀបចំ​ព្រឹត្តិការណ៍​គួរឱ្យ​ចងចាំ​បែបនេះ ។​«​ខ្ញុំ​ជឿជាក់ថា​សិស្ស​របស់​យើង​ដែល​ចាប់អារម្មណ៍​ក្នុង​សេវា​កម្មនេះ​នឹង​មក​ទទួលយក​សេវាកម្ម​នៅទីនេះ​នៅ  NTC Group ឬ IDP Education ។ យើង​ពិត​ជាមាន​មោទនភាព​ណាស់​ដែល​បាន​ក្លាយជា​ដៃគូ​អប់រំ​ជាមួយ IDP Education ។ ខ្ញុំ​ជឿជាក់ថា​ភាពជា​ដៃគូ​នេះ​នឹង​ស្ថិតស្ថេរ​ជា​រៀងរហូត » ។​



IELTS Test គឺជា​តេស្ត​ភាសា​អង់គ្លេស ដែល​ពេញនិយម​បំផុត​នៅក្នុង​ពិភពលោក និង​មាន​ចំនួន​អ្នកធ្វើ​តេស្ត​ប្រមាណ ៣ លាន ជា​រៀងរាល់ឆ្នាំ នៅ​ជាង ១០,០០០ ស្ថាប័ន​នៅ​ទូទាំង​ពិភពលោក - រួមទាំង​សាកលវិទ្យាល័យ​, សាលារៀន​, និយោជក​, អាជ្ញាធរ​អន្តោ  ប្រវេសន៍​និង​ស្ថាប័ន​ដែលមាន​ជំនាញ​វិជ្ជាជីវៈ - ការទទួលស្គាល់​ជា​អន្តរជាតិ​នៅ IELTS Test ក្នុង​គោលបំណង​វាស់​ស្ទង់​សមត្ថភាព ភាសា​អង់គ្លេស ។ IELTS Test ត្រូវបាន​គ្រប់គ្រង​រួមគ្នា​ដោយ ក្រុមប្រឹក្សា​នៃ​ចក្រភព​អង់គ្លេស (British Council), IDP: IELTS អូស្ត្រាលី និង តេស្ត​វាយតំ​លៃ​ផ្នែក​ភាសា​អង់គ្លេស​របស់ Cambridge ។​

​ពិធី​ចុះ​អនុស្សរណៈ លើ​ការផ្តល់​សិទ្ធិ​នេះ​និង​ត្រូវបាន​ចុះហត្ថលេខា​នៅ វេលា​ម៉ោង ២ រសៀល ​នៅ IDP Education (Cambodia) អគារ​លេខ ១៦៧ ផ្លូវ​១៦៣ កែង​ផ្លូវ ៤៨០ ចំការមន ភ្នំពេញ ប្រទេស​កម្ពុជា​។​

( អត្ថបទ​ពាណិជ្ជកម្ម )



© រក្សាសិទ្ធិដោយ thmeythmey.com