កីឡាជាតិ
ជាតិ
សំបុត្រទស្សនា U19 កម្ពុជាស្វាគមន៍ចិន មីយ៉ាន់ម៉ា និងហ្វីលីពីនចាប់លក់នៅថ្ងៃទី២០
× សំបុត្រចូលរួមទស្សនាការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់យុវជនទ្វីបអាស៊ីអាយុក្រោម១៩ឆ្នាំ AFC U19 Championship 2018 វគ្គជម្រុះពូល G នៅពហុកីឡដ្ឋានជាតិដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះចាប់ផ្តើមលក់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧។ សំបុត្រមានពីរប្រភេទ តម្លៃ១ម៉ឺនរៀលសម្រាប់កន្លែងមានដំបូល និង៥ពាន់រៀលកន្លែងគ្មានដំបូល។ ទស្សនិកជនអាចរកទិញសំបុត្រនេះនៅបរិវេណពហុកីឡដ្ឋានជាតិ។
ក្រុមកីឡាជម្រើសជាតិអាយុក្រោម១៩ឆ្នាំកម្ពុជាត្រូវទទួលស្វាគមន៍ក្រុមភ្ញៀវចិន មីយ៉ាន់ម៉ា និងហ្វីលីពីនក្នុងវគ្គជម្រុះពូល G នៃព្រឹត្តិការណ៍ AFC U19 Championship 2018 ចន្លោះពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ តុលា នៅពហុកីឡដ្ឋានជាតិ។ ក្នុងនោះ U19 កម្ពុជាជួបបើកឆាកជាមួយចិននៅថ្ងៃទី២២ តុលា មុនស្វាគមន៍មីយ៉ាន់ម៉ានាជំនួបលើកទី២ និងហ្វីលីពីនចុងក្រោយជាបន្តបន្ទាប់នៅថ្ងៃទី២៦ និងទី២៨ ខែតុលា ឆ្នាំ២០១៧។ ស្ថានីយទូរទស្សន៍ BTV នឹងផ្សាយផ្ទាល់គ្រប់ការប្រកួតទាំងអស់៕
Tag:
បាល់ទាត់
AFC U19 Championship
© រក្សាសិទ្ធិដោយ thmeythmey.com