ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការ​សុ​បិ​ន្ត​អាច​បំបាត់​ការចងចាំ​ដែល​ឈឺចាប់​បាន​
20, Oct 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សារព័ត៌មាន​របស់ Daily Mirror បាន​ឲ្យ​ដឹងថា ការ​សុ​បិ​ន្ត​គឺជា​ទម្រ​ង​នៃ​ការព្យាបាល​មួយ​ដែល​អាចជួយ​យើង​កំចាត់​ចោល​នូវ​ការចងចាំ​ទាំងឡាយណា​ដែល​ឈឺចាប់​។ អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញថា កាលណា​យើង​គេង​បាន​ស្គ​ប់​ស្កល សារធាតុ​គីមី​របស់​ស្ត្រេ​ស​ក្នុង​រាងកាយ​នឹង​ឈប់​ធ្វើការ ហើយក៏​លែង​ផ្តល់​ជា​បញ្ហា​ដល់​រាងកាយ​ទៀត​ដែរ​។​



​ក្នុងការ​សិក្សា​ដ៏​តូច​មួយ អ្នកស្រាវជ្រាវ​បាន​ឲ្យ​មនុស្ស​ជាច្រើន​មើលរូប​ភាព​ដើម្បី​ជំរុញ​ឲ្យ​មានការ​ឆ្លើយតប​ខាង​ផ្លូវចិត្ត និង​ពិនិត្យមើល​លើ​ពេលវេលា​ប៉ុណ្ណា​ដែល​ពួកគេ​មាន​សកម្មភាព​ខាង​ផ្លូវចិត្ត និង​សកម្មភាព​ខួរក្បាល​ទៅលើ​រូបភាព​ទាំងនោះ​។ អ្នកស្រាវជ្រាវ​បាន​រកឃើញថា អ្នកចូលរួម​ដែល​គេង​មើល​រូបភាព​នោះបាន​បង្ហាញ​នូវ​សកម្មភាព​តិចតួច​ក្នុង​តំបន់​ជាច្រើន​នៃ​ខួរក្បាល​ដែល​វា​ទាក់ទង​នឹង​សកម្មភាព​ផ្លូវចិត្ត និង​ហើយក៏​មិនសូវមាន​ប្រតិកម្ម​អ្វីខ្លះ​ដែរ​។​

​ការសិក្សា​នេះ​បាន​កត់ចំណាំ​ទ្រឹស្តី​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយចំនួន​ទៅលើ​មូលហេតុ​ដែឡ​ការ​គេង​អាច​ជម្រុញ​ដល់​អារម្មណ៍ល្អ​បាន​។ ជាទូទៅ ការ​គេង​នៅពេល​យប់​ដែល​ល្អ​មួយ​អាចធ្វើ​ឲ្យ​លែងមាន​អារម្មណ៍​ពិបាកចិត្ត​ហើយ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ការសិក្សា​នេះ​ដែល​និយាយថា ការ​សុ​បិ​ន្ត​អាច​បំបាត់​ការចងចាំ​ដែល​មិនល្អ​បាន​នោះ​គឺ​មិនមាន​ការគាំទ្រ​ពី​លទ្ធផល​នៃ​ការសិក្សា​នេះ​នៅឡើយ​ទេ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com