ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អន្តរជាតិ
ចិនរកឃើញកាក់សរុបជាង៤តោនដែលមានអាយុកាលជាង១ពាន់ឆ្នាំ
20, Oct 2017 ,
9:19 pm
រូបភាព
×
ដោយ:
ធីតា
កាក់ដែលមានអាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅក្រុង Jingdezhen ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មព័រសឺឡែន ប្រវត្តិសាស្ត្ររបស់ចិន។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានស៊ីនហួនៅថ្ងៃទី២០ ខែតុលា។
មន្ត្រីប៉ូលិស បានឲ្យដឹងថា អ្នកភូមិម្នាក់នៅតំបន់ Fuliang ក្រុង Jingzenzhen ខេត្ត Jiangxi បានរកឃើញ ខណៈគាត់ឈូសឆាយដីដើម្បីសង់ផ្ទះថ្មី។ កាក់ទាំងអស់មានទម្ងន់សរុបជាង៤តោន ដែលមានអាយុកាលចាប់ពី១ពាន់ឆ្នាំឡើយទៅ។
លោក Li Xincai នៃមជ្ឈមណ្ឌលអភិរក្សវប្បធម៌ប្រចាំតំបន់ Fuliang បានបញ្ជាក់ប្រាប់ស៊ីនហួ ថា កាក់មួយចំនួនត្រូវបានប្រើប្រាស់ក្នុងរជ្ជកាលថាង (៦១៨-៩០៧) ហើយកាក់ផ្សេងទៀត ស្ថិតនៅក្នុងរជ្ជកាលសុង (៩៦០-១២៧៩)។ អ្នកជំនាញរូបនេះ បានអះអាងថា កាក់ជាច្រើនទៀតនឹងត្រូវបានរកឃើញជាបន្តបន្ទាប់។
វាជារឿងមិនធម្មតាមួយដែលកាក់រាប់តោន ត្រូវបានរកឃើញនៅក្នុងរូងតែមួយ ដោយកាក់ទាំងនោះ ប្រហែលជាមិនស្ថិតនៅក្នុងការគ្រប់គ្រងរបស់បុគ្គលណាម្នាក់ ឬក៏ធនាគារនោះដែរ។ បុរាណវិទូកំពុងព្យាយាមកំណត់ភិនភាគម្ចាស់កាក់ទាំងនោះ។
បច្ចុប្បន្ន កាក់ដែលមានទម្ងន់សរុបជាង៤តោននោះ ត្រូវបានយកទៅតម្កល់ទុកក្នុងសារមន្ទីរប្រចាំតំបន់៕
រូបថត៖ China Xinhua News
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
កាក់
ចិន
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
5 ថ្ងៃ
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
1 សប្តាហ៍
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
3 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
5 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
4 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម