ពីនេះ ពីនោះ
រកស៊ី «ឡុងចុង» ជាពាក្យកម្ចីពីបរទេស
× ពលរដ្ឋខ្មែរភាគច្រើន ជាពិសេសអាជីវកដែលប្រកបរបរជួញដូរ តែងតែនិយាយពេញៗមាត់ថា រកស៊ី«ឡុងចុង»អស់ហើយ។ ក្នុងន័យនេះ ពួកគេចង់សំដៅលើការប្រកបរបររកស៊ីមិនចំណេញ ឬខាតដើម។ ប៉ុន្តែ ពួកគេមិនបានដឹងថាពាក្យនេះជាពាក្យកម្ចីពីភាសាបរទេសឡើយ។
នៅក្នុងវចនានុក្រមខ្មែរសម្តេច ជួន ណាត បានបញ្ជាក់ថា ពាក្យ «ឡុងចុង» គឺជាកិរិយាវិសេសន៍ ឬគុណសព្ទ ដែលខ្ចីពីភាសាចិនមកប្រើ។ ពាក្យនេះមានន័យថា ទាំងអស់ដែលខាតបង់ ឬខូចខាតទាំងអស់។
ខាតឡុងចុង; មិនកើតការទេ ឡុងចុងអស់ទៅហើយ! ។ ខាតបង់ឡុងចុង បាត់ដើមទាំងស្រុង លង់ព្រោះយល់ឃ្វាង តទៅខាងមុខ ត្រូវគិតត្រូវរាង កុំគិតឱ្យឃ្វាង ដូចកាលមុនទៀត ៕
© រក្សាសិទ្ធិដោយ thmeythmey.com