អន្តរជាតិ
ប៉ូលិស​ឥណ្ឌូណេស៊ី​ប្រាប់​មន្ត្រី​ខ្លួន​៖ «​កុំ​ស្ទាក់​ស្ទើរនឹង​បាញ់សម្លាប់​ជនសង្ស័យ​ជួញ​គ្រឿងញៀន ដែល​រឹងរូស​»
21, Oct 2017 , 11:02 am        
រូបភាព
ដោយ:
​មេ​ប៉ូលិស​បង្ក្រាប​គ្រឿងញៀន បាន​លើកទឹកចិត្ត​ឲ្យ​មន្ត្រី​ខ្លួន​បន្ត​អនុវត្ត​ផែនការ​ម៉ឺងម៉ាត់​ដោយ​រាប់បញ្ចូល​ទាំង​ការសម្លាប់​ជនសង្ស័យ​ដែល​មិន​ព្រម​ប្រគល់​ខ្លួន​តាម​សម្រួល ដើម្បី​ធានា​ឲ្យ​បាន​នូវ​ការ​គ្មាន​គ្រឿងញៀន​ក្នុង​ទឹកដី​ឥណ្ឌូណេស៊ី ។



rn​លោក​ឧ​ត្ត​ម​សេនីយ៍ Budi Waseso ប្រធាន​ភ្នាក់ងារ​ប្រឆាំង​គ្រឿងញៀន​ឥណ្ឌូណេស៊ី ហៅ​កាត់​ថា (BNN) នៅ​ថ្ងៃ​១៩ តុលា បាន​អះអាងថា ក្រុម​ស៊ើបអង្កេត​របស់លោក នឹង​បន្ត​អនុវត្ត​គោលការណ៍​នៃ​ការបាញ់សម្លាប់​នៅនឹងកន្លែង​ចំពោះ​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន ដែល​មិន​ព្រម​ប្រគល់​ខ្លួន​ឲ្យ​ប៉ូលិស​តាម​សម្រួល ។

rn​លោក​ឧ​ត្ត​ម​សេនីយ៍ បាន​និយាយ​យ៉ាង​ដូច្នេះ​ថា​៖« ប្រជាជន​បាន​និយាយថា BNN មិនអាច​បាញ់​ជនសង្ស័យ​បានឡើយ ។​» លោក ចោទ​ជា​សំណួរ​វិញ​ថា ហេតុអ្វី​ប៉ូលិស​ធ្វើ​មិនបាន ? នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន ឥណ្ឌូណេស៊ី The Jakarta Post ។

rn​ប្រមុខ​ប្រឆាំង​គ្រឿងញៀន បាន​លើកឡើងថា មាន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន ចំនួន​តិចតួច​ណាស់ ដែល​ត្រូវបាន​បាញ់សម្លាប់ ក៏ប៉ុន្តែ ក្រុម​ជួញដូរ​ទាំងនោះ បានសម្លាប់​ប្រជាជន​ច្រើនណាស់ តាមរយៈ​សកម្មភាព​ជួញ​ដូច​គ្រឿងញៀន​របស់​ពួកគេ ។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ដដែល ។​

rn​តាមរយៈ​អំ​ណេះ​អំ​ណា​ង​នេះ លោក​ឧ​ត្ត​ម​សេនីយ៍ អះអាងថា លោក មិន​ខ្វល់ខ្វាយ​នឹង​ការរិះគន់​របស់​ប្រជាជន​លើ​ចំណាត់ការ​ប៉ូលិស​ក្នុងការ​បោសសម្អាត​គ្រឿងញៀន​ឡើយ ។ លោក ថែមទាំង​ជំរុញ​ឲ្យ​មន្ត្រីប៉ូលិស​កុំ​មានការ​ស្ទាក់ស្ទើរ​ក្នុង​ការបាញ់​ជនសង្ស័យ​គ្រឿងញៀន ដែល​នៅតែ​រឹងរូស​។

rn​បើតាម The Jakarta Post ដោយសារ​គ្រឿងញៀន ធ្វើ​ឲ្យ​ប្រជាជន​ឥណ្ឌូណេស៊ី យ៉ាងហោចណាស់ មួយ​ម៉ឺន​ប្រាំ​ពាន់​នាក់ បាន​ស្លាប់​ក្នុង​មួយឆ្នាំៗ ។ កន្លងមក ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក ចូ​កូ វី​ដូ​ដូ បាន​អះអាងថា លោក​មិន​ឲ្យ​ជន​ណាមួយ ជា​ពិ​សេ​ជនបរទេស មក​បំផ្លាញ​អនាគត​របស់​ពលរដ្ឋ​ឥណ្ឌូណេស៊ី តាមរយៈ​ឥទ្ធិពល​គ្រឿងញៀន​ឡើយ ៕


© រក្សាសិទ្ធិដោយ thmeythmey.com