កីឡាជាតិ
ជាតិ
លី​ក​កំពូល​៖ ណាហ្គា​ជួប​ព្រះខ័ន​រាជ បឹងកេត​ប៉ះ​ស៊ីម៉ាក់ ប៉ូលិស​តទល់​គិរីវង់ ក្រោ​ន​ទទួល​ទ័ព​
21, Oct 2017 , 12:11 pm        
រូបភាព
លោក មាស ចាន់ណា គ្រូបង្វឹកណាហ្គាវើល ត្រូវដឹកនាំក្រុមតទល់ជាមួយព្រះខ័នរាជស្វាយរៀង ដោយគ្មានខ្សែការពារឆ្នើម ញឹម សុវណ្ណារ៉ា។ រូបថត FFC
លោក មាស ចាន់ណា គ្រូបង្វឹកណាហ្គាវើល ត្រូវដឹកនាំក្រុមតទល់ជាមួយព្រះខ័នរាជស្វាយរៀង ដោយគ្មានខ្សែការពារឆ្នើម ញឹម សុវណ្ណារ៉ា។ រូបថត FFC
ដោយ:
​បញ្ហា​តំបន់​ការពារ​បាន​ក្លាយជា​ក្តីកង្វល់​របស់​ក្រុម​ណាហ្គា​វើ​ល​ក្នុងការ​តទល់​ជាមួយ​ក្រុម​ឈរ​កំពូល​តារាង​ព្រះខ័ន​រាជ​ស្វាយរៀង​នា​ការប្រកួត​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​កនា​រសៀល​ថ្ងៃទី​២១ ខែតុលា នៅ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​។ ក្រៅពី​ជំនួប​ចិត្ត​ខាងលើ ភ្នំពេញ​ក្រោ​ន​បើកទ្វារ​កីឡដ្ឋាន RSN ស្វាគមន៍​ក្រសួងការពារជាតិ​នៅ​ម៉ោង​៦​ល្ងាន ខណៈ​ប៉ូលិស​ជួប​គីរីវង់​សុខ​សែន​ជ័យ​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​ក្រោយ​បឹងកេត​តទល់​ជាមួយ​ស៊ីម៉ាក់​ម៉ោង​៤​រសៀល​នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​។​



​ក្រុម​ឈរ​លេខ​រៀង​ទី​៣​ណាហ្គា​វើ​ល​ប្រើប្រាស់​កីឡដ្ឋាន​ស្តា​ត​ចាស់​ស្វាគមន៍​ក្រុម​ឈរ​កំពូល​តារាង​ព្រះខ័ន​រាជ​ស្វាយរៀង​នា​ការប្រកួត​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ​២០១៧ នៅ​ម៉ោង​១៥:៣០​នាទី​រសៀល​ថ្ងៃទី​២១ ខែតុលា នេះ​។ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក មាស ចាន់ណា គ្រូបង្វឹក​ណាហ្គា​វើ​ល​បានចាត់ទុក​ការ​គ្មាន​វត្តមាន​ខ្សែការពារ ញឹម សុវណ្ណារ៉ា ជា​ក្តីកង្វល់​សម្រាប់​លោក​ក្នុងជំនួប​ជាមួយ​ក្រុម​ដែល​លោក​គិតថា​មាន​សមត្ថ​ភាពខ្លាំង​។​

​គ្រូបង្វឹក​ក្រុម​ណាហ្គា​វើ​ល​បាន​បញ្ជាក់ថា អវត្តមាន​ខ្សែការពារ ញឹម សុវណ្ណារ៉ា ក្នុង​ក្រុម​ណាហ្គា​វើ​ល​ដោយសារ​រូបគេ​រង​ការពិន័យ​កាត​លឿង​ពីរ ដោយ​លើក​ទី​១​ក្នុងជំនួប​ជាមួយ​អគ្គិសនី​កម្ពុជា​កាលពី​ថ្ងៃទី​១៦ កញ្ញា និង​លើក​ទី​២​នា​ជំនួប​រក្សា​លទ្ធផល​ស្មើ ១-១ ជាមួយ​ភ្នំពេញ​ក្រោ​ន​កាលពី​ល្ងាច​ថ្ងៃទី​១៤ តុលា នៅ​កីឡដ្ឋាន RSN​។

​តែ​យ៉ាងណា​លោក​បាន​អះអាងថា បញ្ហា​ខាងលើនេះ​គ្រាន់តែ​ជា​ក្តីកង្វល់​តូច​មួយ​តែប៉ុណ្ណោះ ពុំបាន​ចោទ​ខ្លាំង​សម្រាប់​ក្រុម​របស់លោក​នោះទេ ពោលគឺ​លោក​បានជ្រើសរើស​កីឡាករ​មាន​សមត្ថភាព​ប្រហាក់ប្រហែលគ្នា​ដើម្បី​ដាក់ជំនួស សុវណ្ណារ៉ា រួចហើយ​។ ទោះបី​យ៉ាងនេះ​ក្តី​លោក​ទទួលស្គាល់ថា ព្រះខ័ន​រាជ​ស្វាយរៀង​មាន​សមត្ថ​ភាពខ្លាំង និង​សម្បូរ​កីឡាករ​ជើងចាស់​។ លោក​ប្តេជ្ញា​ថា នឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ឲ្យ​ការប្រកួត​នេះ​ក្លាយជា​ជំនួប​មួយ​ដ៏​តានតឹង និង​ជក់ចិត្ត​បំផុត​សម្រាប់​ទស្សនិកជន​។​

​សម្រាប់​ការប្រកួត​កាលពី​សប្តាហ៍​មុន​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​ចាញ់​បឹងកេត​ក្នុង​លទ្ធផល ២-០ ខណៈ​ណាហ្គា​វើ​ល​រក្សា​លទ្ធផល​ស្មើ ១-១ ជាមួយ​ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោ​ន​។ បច្ចុប្បន្ន​ស្វាយរៀង​កំពុង​ឈរ​កំពូល​តារាង​ជាមួយ​៣៧​ពិន្ទុ ឯ​ណាហ្គា​វើ​ល​ឈរ​លេខ​រៀង​ទី​៣​ដោយមាន​៣៣​ពិន្ទុ​។​

​ក្រៅពី​ជំនួប​ដ៏​ជក់ចិត្ត​ខាងលើ​ក៏មាន​ការប្រកួត​៣​គូ​ទៀត​ផងដែរ​ក្នុង​សប្តាហ៍​នេះ​ក្នុងនោះ​ក្រុម​ឈរ​លេខ​រៀង​ទី​២​បឹងកេត​ជួប​មជ្ឈមណ្ឌល​កំចាត់មីន​កម្ពុ​ជានា​ម៉ោង​៤​រសៀល​នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង មុន​ប៉ូលិស​ស្វាគមន៍​ក្រុម​គីរីវង់​សុខ​សែន​ជ័យ​ម៉ោង​៦​ល្ងាច​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​។ ចំណែក​ក្រុម​ឈរ​លេខ​រៀង​ទី​៤​ភ្នំពេញ​ក្រោ​ន​តទល់​ជាមួយ​ក្រុម​ក្រសួងការពារជាតិ​នៅ​ម៉ោង​៦​ល្ងាច​នា​កីឡដ្ឋាន RSN៕


© រក្សាសិទ្ធិដោយ thmeythmey.com