ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព៖ មនុស្សស្រីទំនងជាលែងសូវចាប់អារម្មណ៍ផ្លូវភេទជាងមនុស្សប្រុស តើមែនទេ?
× ការសិក្សាថ្មីមួយបាននិយាយថា មនុស្សស្រីទំនងជាងាយធុញទ្រាន់នឹងការរួមភេទជាមួយដៃគូក្រោយពីនៅជាមួយគ្នាបានពេញមួយឆ្នាំហើយ។ រឿងនេះផ្អែកទៅលើការស្រាវជ្រាវមួយដែលបានរកឃើញថា មានកត្តាជាច្រើនបង្កើនភាពខ្វះចំណង់ខាងផ្លូវភេទទាំងបុរស និងស្ត្រី។
ការស្រាវជ្រាវកើតឡើងចេញពីការសម្ភាសន៍ជាមួយបុរស និងស្ត្រីជនជាតិអង់គ្លេសច្រើនជាង ១០០០០នាក់ អំពីជីវិតផ្លូវភេទរបស់ពួកគេ។ ការខ្វះខាតនូវចំណង់ផ្លូវភេទមានជាប់ទាក់ទងនឹងសុខភាពមិនល្អ រស់នៅជាមួយគ្នាយូរពេក (សម្រាប់ស្ត្រី) និងរស់នៅជាមួយដៃគូដែលមានអាយុខុសគ្នាច្រើន។
សម្រាប់អ្នកដែលគេរកឃើញថា ងាយស្រួលក្នុងការនិយាយអំពីរឿងផ្លូវភេទគឺមិនសូវប្រាប់ថាពួកគេខ្វះចំណង់ផ្លូវភេទឡើយ។ អ្វីដែលសំខាន់គឺថា អ្នកស្រាវជ្រាវបានរកឃើញ មនុស្សស្រីបែរជាមិនសូវចាប់អារម្មណ៍រឿងផ្លូវភេទជាងមនុស្សប្រុសទៅវិញក្រោយពីបានរស់នៅជាមួយគ្នាយូរហើយ ឬចាប់ពីមួយឆ្នាំឡើងទៅ។
បើសិនជាជីវិតផ្លូវភេទអ្នកមិនទាន់ពេញលេញទេ វានៅតែមានវិធីជាច្រើនដើម្បីជួយឲ្យអ្វីៗកាន់តែល្អជាងមុនដែរ។ ចំណុចចាប់ផ្តើមដ៏ល្អនោះគឺត្រូវនិយាយជាមួយដៃគូអំពីអារម្មណ៍ដែលអ្នកមានចំពោះជីវិតផ្លូវភេទនាពេលបច្ចុប្បន្ន ដោយការនិយាយនោះគឺត្រូវតែមានភាពស្មោះត្រង់ និងបើកចំហរត្រង់ៗតែម្តង៕
ផ្តល់សិទ្ធិដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com