អត្ថបទពាណិជ្ជកម្ម
ស្នើសុំ​ឥណទាន​រថយន្ត​ពី​ធនាគារ CIMB ការប្រាក់​ត្រឹមតែ 0.9% ក្នុង​មួយខែ​
21, Oct 2017 , 4:53 pm        
រូបភាព
រាជធានី​ភ្នំពេញ​៖ ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ភីអិលស៊ី (​ធនាគារ CIMB) ដែលជា​ធនាគារពាណិជ្ជ​ឈានមុខ​គេ​មួយ បាន​នាំយក​ឥណទាន​រថយន្ត ដើម្បី​ពង្រីក​កញ្ចប់​ផលិតផល និង​សេវាកម្ម​របស់ខ្លួន ឲ្យ​កាន់តែ​សម្បូរបែប ក្នុង​គោលបំណង​បំពេញ​តម្រូវ​អតិថិជន ឲ្យ​កាន់តែ​ល្អប្រសើរ​។ ឥឡូវនេះ លោកអ្នក​អាច​ស្នើសុំ​ឥណទាន​រថយន្ត​របស់​ធនាគារ CIMB ជាមួយនឹង​អត្រា​ការប្រាក់​ទាប ត្រឹមតែ​0.9% ក្នុង​មួយខែ នៅតាម​យានដ្ឋាន​លក់​រថយន្ត នៅ​ទូទាំងប្រទេស​។​

​ឥណទាន​រថយន្ត​រប​ស់ធ​នាគារ CIMB ផ្តល់ជូន​ពិសេស​នូវ​ការ​កាត់ឈ្មោះ​កាត​គ្រី ឬ​ប័​ណ្ឌ​ចុះបញ្ជី​រថយន្ត ជាមួយ​ឈ្មោះ​អតិថិជន​ផ្ទាល់​តែម្តង​។ ក្នុងនោះ ឥណទាន​មាន​រយៈពេល​៥​ឆ្នាំ ហើយ​ស៊េរី​ឆ្នាំ ឬ​អាយុកាល​នៃ​រថយន្ត ដែល​អាច​ស្នើសុំ​ឥណទាន​បាន គឺ​ចាប់ពី​ឆ្នាំ ២០០២ ឡើងទៅ​។ សម្រាប់​ទំហំ​នៃ​ឥណទាន អតិថិជន​អាច​ខ្ចី​បាន​រហូតដល់ ៧០% នៃ​តម្លៃ​រថយន្ត ហើយ​ការអនុម័ត​ឥណទាន គឺមាន​ភាព​រហ័ស​ទាន់​ចិត្ត​ផងដែរ ប្រសិនបើ​អតិថិជន​មាន​ឯកសារ​គ្រប់គ្រាន់ និង​ត្រឹមត្រូវ​។​

​លោកស្រី ហេង ធីតា នាយក​ហិរញ្ញវត្ថុ​បុគ្គល​របស់​ធនាគារ CIMB មានប្រសាសន៍ថា​៖ «​យើង​បាន​សិក្សា​យ៉ាង​ល្អិតល្អន់ ទៅលើ​ទីផ្សារ​ឥណទាន​រថយន្ត ក្នុងប្រទេស​កម្ពុជា មុននឹង​ធនាគារ​សម្រេច​បង្កើត​ឥណទាន​រថយន្ត​នេះ​ឡើង ដើម្បី​ជួយ​ឲ្យ​អតិថិជន​ទទួលបាន​ទាំង​រថយន្ត​ដែល​ខ្លួន​ស្រឡាញ់ រួមទាំង​អត្រា​ការប្រាក់​ទាប និង​លក្ខខណ្ឌ​ល្អប្រសើរ ពី​ធនាគារ CIMB ផងដែរ​»​។​




​មិនតែប៉ុណ្ណោះ លោកស្រី ធីតា បាន​ក្រើនរំលឹក​ដល់​អតិថិជន​ផងដែរ​ថា​៖ ការ​មាន​រថយន្ត​ផ្ទាល់ខ្លួន គឺជា​រឿង​ល្អប្រសើរ ដែល​អាចជួយ​សម្រួល​ដ​ល់​ធ្វើការ​ដំណើរ​ជិត​ឆ្ងាយ ជាពិសេស​ជា​លក្ខណៈ​គ្រួសារ ប្រកបដោយ​សុខ​សុវត្ថិភាព ប៉ុន្តែ​យើង​ក៏ត្រូវ​គិតគូ​ឲ្យ​ច្បាស់លាស់ លើ​កត្តា​ប្រាក់ចំណូល និង​ចំណាយ ព្រមទាំង​លទ្ធភាព​ខ្លួនឯង សម្រាប់​ការជ្រើសរើស​សេវា​ឥណទាន និង​រថយន្ត​ណាមួយ ដែល​សមស្រប និង​យូរអង្វែង​។​

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​លេខ​ទូរ​សព្ទ +855 (0) 23 988 388 ចូលទៅ​កាន់​គេហទំព័រ www.cimbbank.com.kh ឬ​អ​ញ្ចើ​ញ​ទៅកាន់​សាខា​ណាមួយ​របស់​ធនាគារ CIMB​។​

​អំពី​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ភីអិលស៊ី​
​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ភីអិលស៊ី ជា​ផ្នែក​មួយ​នៃ​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ដែល​បានចាប់ផ្តើម​ប្រតិបត្តិការ នៅ​ថ្ងៃទី​១៩ ខែវិច្ឆិការ ឆ្នាំ​២០១០ ដោយបាន​បើក​សាខាពាណិជ្ជ​ទី​១ នៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ​។ បច្ចុប្បន្ន ធនាគារ​មាន​សាខា​ចំនួន ១១​កន្លែង នៅក្នុង​ខេត្ត​រាជធានី​សំខាន់ៗ​ទាំង​៥ រួមមាន​រាជធានី​ភ្នំពេញ ខេត្តសៀមរាប ខេត្ត​ព្រះសីហនុ ខេត្តកំពង់ចាម និង​ខេត្តបាត់ដំបង​។ ជាមួយនឹង​អតិថិជន​ទាំង​បុគ្គល​សរុប​ប្រមាណ ២៣,០០០​នាក់ ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី មាន​ផ្តល់ជូន​សេវាកម្ម និង​ផលិតផល​ធនាគារ​ដ៏​ទូលំទូលាយ រួមមាន​សេវាកម្ម​ហិរញ្ញវត្ថុ​បុគ្គល សេវាកម្ម​ហិរញ្ញ​ពាណិជ្ជកម្ម ព្រមទាំង​សេវាកម្ម​ហិរញ្ញវត្ថុ​សាជីវកម្ម និង​សេវា​ប្រតិបត្តិការ​ផងដែរ​។​

​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប គឺជា​ស្ថាប័នហិរញ្ញវត្ថុ​ដ៏​ធំ​បំផុត​ទី​ពីរ​របស់​ប្រទេស​ម៉ាឡេស៊ី និង​ជា​ធនាគារ​សាកល​នាំមុខគេ​មួយ​ក្នុង​តំបន់​អាស៊ាន​។ ធនាគារ​នេះ​មាន​ផ្តល់ជូន​សេវាកម្ម​ធនាគារពាណិជ្ជ ធនាគារ​វិនិយោគ ធនាគារ​ឥស្លាម ក៏ដូចជា​ផលិតផល និង​សេវាកម្ម​គ្រប់គ្រង​ទ្រព្យសកម្ម និង​ធានារ៉ាប់រង​។ មាន​ទីស្នាក់ការ​កណ្តាល​នៅ​ក្រុង​គូ​ឡា​ឡាំ​ពួ បច្ចុប្បន្ននេះ ស៊ី​អាយ​អិ​ម​ប៊ី គ្រុប មាន​វត្ត​មាននៅ​ប្រទេស​ចំនួន ៩ ក្នុងចំណោម​ប្រទេស​ទាំង​១០ ក្នុង​តំបន់​អាស៊ាន (​ប្រទេស​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហ​បុរី ថៃ កម្ពុជា ប្រ៊ុយណេ វៀតណាម ភូមា និង​ឡាវ​)​។ ក្រៅពី​តំបន់​អាស៊ាន ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ក៏មាន​វត្ត​មាននៅ​ប្រទេស​ចិន ហុងកុង ឥណ្ឌា ស្រីលង្កា តៃវ៉ាន់ កូរ៉េ សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​។​
 
​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប មាន​បណ្តាញ​សាខា​ធំជាងគេ​នៅក្នុង​តំបន់​អាស៊ាន ជាមួយ​សាខា​ជាង ៩០០ កន្លែង គិត​ត្រឹម​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៧​។ ធនាគារ​វិនិយោគ​រប​ស់​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ក៏​ស្ថិត​ក្នុងចំណោម​ធនាគារ​វិនិយោគ​ធំជាងគេ​បំផុត​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​ផ្តល់​ការវិភាគ​ទៅលើ​ផ្សារភាគហ៊ុន​របស់​ក្រុមហ៊ុន​ជាង ១.០០០ ក្រុមហ៊ុន នៅក្នុង​តំបន់ ។

​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ដំណើរការ​អាជីវកម្ម​តាមរយៈ​អង្គភាព​ចំបង​បី គឺ​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី (CIMB Bank) ធនាគារ​វិនិយោគ ស៊ី​អាយ​អិ​ម​ប៊ី (CIMB Investment Bank) និង ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ឥស្លាម (CIMB Islamic)​។ ស៊ី​អាយ​អិ​ម​ប៊ី គ្រុប មាន​ភាគហ៊ុន ៩២,៥% នៅក្នុង​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី នៀ​ហ្គា (Bank CIMB Niaga) នៅ​ប្រទេស​ឥណ្ឌូនេស៊ី និង ៩៣,៧% នៅ​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ថៃ (CIMB Thai) នៅក្នុង​ប្រទេស​ថៃ​។​

​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ត្រូវបាន​ចុះបញ្ជី​ភាគហ៊ុន​នៅលើ​ទីផ្សារ​មូល​ប​ត្រ ប៊ូរ​សា ម៉ាឡេស៊ី (Bursa Malaysia) តាមរយៈ ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ហូល​ឌី​ង ប៊ឺ​ហាដ (CIMB Group Holding Berhad)​។ ស៊ី​អាយ​អិ​ម​ប៊ី គ្រុប មាន​មូលធន​ទីផ្សារ នៅលើ​ទីផ្សារ​មូល​ប​ត្រ ប្រហែលជា ៣៨,១ ពាន់​លាន រីង​ហ្គី​ត​ម៉ាឡេស៊ី គិត​ត្រឹម​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៧​។ ស៊ី​អាយ​អិ​ម​ប៊ី គ្រុប មាន​បុគ្គលិក​សរុប​ជាង ៣៩.០០០​នាក់ នៅក្នុង​ប្រទេស​ចំនួន ១៥​។​

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​មកកាន់​
​លោក ស្រេង ភា​រុណ​
​ផ្នែក​ទីផ្សារ និង​ទំនាក់ទំនង​
​ទូរ​សព្ទ​៖ +៨៥៥ (០) ៩២ ៩៥៧ ៤៥៥
​ទូរសារ​៖ +៨៥៥ (០) ២៣ ៩៨៨ ០៩៩
​អ៊ីមែល​៖ [email protected]


© រក្សាសិទ្ធិដោយ thmeythmey.com